ស្លុតចិត្តណាស់!!! គ្រាន់តែទទួលដំណឹងថាកូនស្រីរបស់ខ្លួនត្រូវឡានបុក ម្តាយកំពុងតែឈឺពោះឆ្លងទន្លេមិនទាន់រួចផង ក៏សន្លប់បាត់ស្មារតីទៀត (មានវីដេអូ)
ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខឃ្លាំងសាំងសូគីមិច ដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដោយក្មេងស្រីដើររើសអេតចាយម្នាក់អាយុ៧ឆ្នាំ ស្លាប់ ខណ:ដែលកំពុងដើររើសអេតចាយនៅតាមចិញ្ចើមផ្លូវ ត្រូវរថយន្ត២គ្រឿងបើកវ៉ាជែងគ្នាបុកហើយរថយន្តខាងលើបានបើករត់គេចពីកន្លែងហេតុ ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ។ បន្ទាប់ពីទទួលដំណឹងថាកូនស្រីស្លាប់បានលឺដល់ម្តាយកំពុងតែឈឺពោះឆ្លងទន្លេកូនតូចមួយទៀតម្តាយក៏សន្លប់បាត់ស្មារតី។
ចំពោះរថយន្តបង្កហេតុនេះមាន ម៉ាក ALPHARD ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7998 អ្នកបើករថយន្តបង្កមានឈ្មោះ ង៉ាន់ វណ្ណឌី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពុងចាម។ រីឯក្មេងរងគ្រោះដែលស្លាប់ ឈ្មោះ សេន ទីណូត ភេទស្រី អាយុ៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ឯម្តាយដែលក្រោយពីដឹងថាកូនស្លាប់ហើយក៏សន្លប់ ខណ:ពេលកំពុងឆ្លងទន្លេមិនរួចផងនោះមានឈ្មោះ សេន សាលីថុល និងឪពុកក្មេងឈ្មោះ សេន សុផល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះរួមនិងបងស្រី បាននាំគ្នាដើររើសអេតចាយនៅតាមដងផ្លូវជាតិលេខ៥នេះ ខណៈកំពុងតែដើររើស ស្រាប់តែក្មេងស្រីរងគ្រោះ(សព) បានដើរឆ្លងផ្លូវ ភ្លាមៗនោះក៏មានរថយន្តសេរីទំនើបម៉ាក អ៊ាល់ផាត មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-7998 បើកដោយបុរសម្នាក់និងមានរួមដំណើរជាមួយនិងមនុស្សប្រុសស្រី៣នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន វ៉ាក់ ជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹង បណ្តាលឲ្យក្មេងស្រីរងគ្រោះ ប៉ើងអូសនិងផ្លូវរបួសធ្ងន់បាក់ដៃនិងជើងជាទំងន់ ។ ចំណែករថយន្តបានបើកបន្តទៅមុខទៀតរហូតដល់ចំណុចក្បែរផ្សារព្រែកព្នៅ ក៏ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់បាននៅនិងកន្លែងតែម្តង ។ រីឯក្មេងស្រីរងគ្រោះ ត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសលក្មេងស្រីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ដោយឡែកម្តាយក្មេងស្រីរងគ្រោះក្រោយពីបានទទួលដំណឹងថាកូនស្រីរបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមម្តាយក៏សន្លប់បាត់បង់ស្មារតីភ្លាមខណ:កំពុងឈឺពោះឆ្លងទន្លេមិនទាន់រួចផង ប៉ុន្តែមួយសន្ទុះក្រោយមកត្រូវបានគេដឹកតាមរថយន្តទៅសង្គ្រោះក៏ដូចជាទៅឆ្លងទៅទន្លេនៅមន្ទីរពេទ្យផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែងនិង ប្រគល់ខ្លួនអ្នកបើកបរ រថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ចំណែកឯសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Post a Comment