Header Ads

លើកមុនបងបង្ហាញមាស ពេលនេះកញ្ញា ដេននី ក្វាន់ ម្តង ដោយបង្ហាញលុយទាំងបាច់ៗ ជាមួយសារប៉ុន្មានម៉ាត់ ដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គេបានឃើញតារា​ហ្វេ​ស​ប៊ុ​ក​ អ្នកនាង​ ចោម ច័ន្ទ ដែល​ត្រូវ​បាន​មហាជន​ជា​ច្រើន​ស្គាល់​គ្រប់គ្នា​ថា ​ត្រូវជា​បងស្រី​បង្កើត​របស់​កញ្ញា ដេ​ន​នី ខ្វាន់ បានបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងហ្វេសប៊ុករបស់គាត់ដែលបានបង្ហាញពីការពាក់មាសដែលទើបតែទិញកាលពីពេលថ្មីៗនេះ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ នេះតែម្តង ចំនួនពីរលើក ដោយចំណាយអស់ខ្ទង់មុឺនដុល្លារ ដូចដែលបានបញ្ជាក់ក្នុងក្រដាស់ទិញលក់។


តែម្តងនេះវិញគេឃើញ ក្នុងហ្វេសប៊ុករបស់ កញ្ញា ដេននី ក្វាន់ វិញម្តង កាលពីម្សិលមិញនេះ ដោយគាត់បានអង្គុយរាប់លុយដុល្លារក្រដាស់១០០ ជាច្រើនសន្លឹក ដោយគ្រាន់តែមើល១ភ្លេតរាប់មុឺនដុល្លារឯណោះ។ ដោយក្នុងនោះផងដែរ គេក៏បានឃើញគាត់សរសេរសារមួយគួរឲ្យចាប់អារម្មណ៍ជាខ្លាំង តែគាត់មិនបានបញ្ជាក់ថាសរសេរឲ្យនរណាម្នាក់ឡើយ ជាមួយខ្លឹមសារថា៖


"ពេលវេលារបស់ខ្ញុំជាមាសប្រាក់ ខ្ញុំមិនទៅចំនាយពេលដ៏មានតម្លៃរបស់ខ្ញុំទៅធ្វើរឿងអត់ប្រយោជន៍ឬក៏ឈ្នានីសអ្នកណានោះទេ ចង់ប្រាប់ថាវាសនាមនុស្សមិនដូចគ្នាទេប្រណាំងទូកប្រណាំងឡានគឺប្រណាំងបានតែប្រណាំងនឹងព្រេងវាសនាគឺមិនបាននោះទេ...ហើយពេលដែលអ្នកអង្គុយសើចសប្បាយនឹងចំអកអោយខ្ញុំ អ្នកមិនដឹងនោះទេថាខ្ញុំខំប្រឹងរកប្រាក់គ្មានពេលសម្រាកគ្មានថ្ងៃសោរ៍ឬអាទិត្យសម្រាប់ខ្ញុំនោះទេ!"


















No comments