Header Ads

ឌីជេក្តិប បង្ហោះសារដៀលខ្លួនឯងយ៉ាងឈឺចាប់បំផុត ព្រោះសឹងតែរកលុយព្យាបាលឪពុកមិនបាន បើទោះខ្លួនកំពុងល្បីក៏ដោយ

កាលពី​វេលាម៉ោង ១២ និង៤ នាទី ព្រឹកព្រលឹម នាថ្ងៃនេះតែម្តង លោក ឌីជេក្តិប បានបង្ហោះសារមួយដែលដៀលខ្លួនឯងកប់ៗមាត់តែម្តង ព្រោះតែសឹងរកលុយព្យាបាលជំងឺឪពុករបស់ខ្លួនមិនបាន បើទោះបីខ្លួនកំពុងឋិតក្នុងភាពល្បីល្បាញ ក្នុងការរ៉េបបទចម្រៀង សម្តែង និងនិពន្ធបទចម្រៀងក៏ដោយ ដោយក្នុងនោះលោកបានសរសេរបង្ហោះក្នុងហ្វេសប៊ុករបស់លោកមួយដែលមានឈ្មោះ "ចាន់ សំណាង" ហើយបញ្ជាក់ថា៖


"#តើអ្នកណាអាចយល់អារម្មណ៍ខ្ញុំពេលនេះ😭😭😭យ៉ាងម៉េចហើយ!#អាអ្នកល្បី!#អាកវីនិពន្ធ!#អាអ្នករ៉េប #អាអ្នកចម្រៀង #អាគ្រូក្រៅខោ ស្អីហែង!អស្ចារ្យ ស្អីហែង ។ ឪខ្លួនឯងឈឺរកលុយតែ១រៀលទៅព្យាបាលឪមិនបានផង! ធ្វើឯងអស្ចារ្យ ពូកែដើរចែករំលែកក្ដីស្រលាញ់ និងលើកទឹកចិត្តទាំងមិនខ្លាចងាប់ឬជាប់គុកសោះម៉ាអាឆ្គួត ។ ដល់ឥឡូវ!មកដល់ឃើញសភាពឪហែងអញ្ចឹង!ហែងមិនលូយលើកទឹកចិត្តទៀតទៅ! មិននិយាយសម្ដីខ្លាំងៗជាមួយ គាត់ទៀតទៅ!ហើយមិនព្រមផ្ដល់ក្ដីស្រលាញ់និងការលើក កំលាំងចិត្តដល់គាត់ដូចគេផ្សេងផងទៅ!ហ្អាស់!អាថោក...។


ស្អីហែង!ឌីជេល្បីស្អី? អ្នកនិពន្ធបទល្បីស្អីអ្ហា..រកតែលុយទិញម៉ូតូអាកូនទា១ជិះមិនបានផង!ធ្វើឯងមានចិត្តអីណា...ហុឺអញខ្ពើមណាស់ហ្អា....។ ម៉េចដែរ?មានអារម្មណ៍ម៉េចដែរ?ចង់យំមែនហ្អេ?ចង់សុំទោសមែន ហ្អេអាថោក?ចង់សុំពេល ធ្វើការរកលុយចិញ្ចឹមគាត់វិញមែនហ្អេ!ចង់ស្ដាប់សម្លេងគាត់
ជេរថាអាកូនឆ្គួតដើរតែជក់ថ្នាំអត់គិតខំរកលុយទៀតមែនទេ? សុំទោសផង!គាត់ជិតអស់ពេលវេលាហើយអាឆ្គួតអើយ! គាត់គ្មានកំលាំងឯណាទៅជេរ ឬរត់ដេញវ៉ៃហែងដូចកាលពី
ក្មេងទៀតទេ"អាមនុស្សឆ្គួត"អើយ ។ ហើយត្រូវចាំថាពេល នេះ ហែងចង់មានលុយយកទៅទិញសាច់ថាំងចេងយកមក ឲ្យគាត់ហូប១ម៉ាត់ ហើយគាត់អាចក្លាយទៅជាទេវតាឬជីវិត អមតៈក៏ដោយ ក៏ហែងគ្មានឱកាសទៀតដែរ "#ត្រូវដឹង"៕


ប៉ុន្តែ!បើសិនជារាល់អំពីល្អៗ ដែលកូនប្រុសដ៏ថោកទាប របស់ប៉ាម្នាក់នេះ បានធ្វើកន្លងមកវាពិតជាអាចផ្ដល់ឱកាស ឲ្យកូនបានបំពេញនូវតួនាទីក្នុងនាមជាកូនរបស់ប៉ាមែននោះ? គឺកូនមិនសុំអ្វីក្រៅពីបាននៅជិតប៉ា ឱបប៉ា ថើបប៉ានិងហូប បាយជុំគ្នាជាមួយម៉ាក់ប៉ាឲ្យបានច្រើនបំផុតតាមដែលអាច ។ ពិសេស!គឺកូននឹងខំប្រឹងរកលុយឲ្យបានច្រើនដើម្បីទិញ អីឆ្ងាញ់ៗឲ្យប៉ាម៉ាក់ពិសារ ក៏ដូចជាដើរលេងឲ្យបានច្រើនៗ ។


ប៉ាអើយ!អ្វីទាំងអស់គឺវាមិនខុសពីអ្វីដែលប៉ាណែនាំស្ដីប្រដៅ ឲ្យកូននោះទេ ។ ព្រោះពេលនេះ!ទើបកូនយល់ច្បាស់ថា: #ការស្រលាញ់ដែលផ្ដល់ឲ្យមិនចំគោលដៅ "គឺវាគ្មានតំលៃនិងគ្មានន័យនោះទេ" ។
ទើបពេលនេះកូនចង់ប្រាប់ប៉ាថា"#កូនស្រលាញ់ប៉ា" កូន សុំទោសដែលមិនយកពេលនៅកំដរប៉ា ក៏ដូចជាធ្វើតាមអ្វីៗ ដែលប៉ាស្នើកូនកន្លងមក ។ ហើយបើសិនជាអាចមានឱកាស សារជាថ្មីម្ដងទៀត កូននឹងឈប់សន្យាហើយ តែកូននឹងធ្វើឲ្យប៉ាបានឃើញផ្ទាល់ភ្នែកតែម្ដង ៕ #សូមទោសប៉ា🙏🏻🙏🏻😭
#បើអាចកូនសូមគេងកន្លែងនោះជំនួសប៉ាណាប៉ា😭😭😭 #សំរាមធម្មជាតិ (ចាន់ សំណាង)
"មិនសន្យា តែព្យាយាម" "ឲ្យតំលៃខ្លួនឯង ស្រលាញ់ខ្លួនឯង និងគោរពខ្លួនឯង"#ដើម្បីស្នាមញញឹមលើសពី១% ៕ (០៣/០៣/២០១៨)"





















No comments