ស្ទើរតែមិនគួរឲ្យជឿថា ដើមជ្រៃដ៏ធំ១នេះ មានបារមីខ្លាំងយ៉ាងនេះសោះ ដែលធ្វើឲ្យឈ្មួញមិនអាចទៅកាន់ប្រទេសវៀតណាមបាន (មានវីដេអូ)
នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ មានការប្រារព្ធពិធីលេងភ្លេងពិណពាទ្យដើម្បីថ្វាយដល់ម្ចាស់ទឹក ម្ចាស់ដីបារមីជ្រៃធំ ដើម្បីសុំសេចក្តីសុខ សម្រាប់ពលរដ្ឋក្នុងខេត្តទាំងមូល បន្ទាប់ពីដើមជ្រៃដ៏ធំមួយដើមនេះ ចាប់ផ្ដើមលូតលាស់ស្លឹក ពណ៌ខៀវស្រងាត់។
ហើយមូលហេតុដែលនាំឲ្យធ្វើពិធីខាងលើនេះគឺដោយសារតែ ដើមជ្រៃដ៏ធំ១ដើម ដែលក្រុមឈ្មួញបានទិញពីអ្នកស្រុកនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ក្នុងតម្លៃ១.០០០ដុល្លារ និងបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែមិនមានសំណាង គឺដឹកយកទៅមិនរួច ដោយត្រូវបាក់រថយន្ត ហើយទម្លាក់ចោលនៅជិតមាត់ច្រកព្រំដែន កាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ ដោយប្រជាពលរដ្ឋ ចាត់ទុកថាមានបារមីពូកែស័ក្តិសិទ្ធិ។
ដើមជ្រៃដ៏ធំ១ដើមនេះត្រូវបានលោក លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចាត់តាំងឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ស្ទូចដឹកយកទៅធ្វើការដាំដុះឡើងវិញ នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ស្ថិតនៅឃុំជីរោទ៍ទី២ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
កាលពីដំបូងឡើយ ទោះបីជាអ្នកបើករថយន្តស្ទូច ប្រើគ្រប់វិធីសាស្ត្រយ៉ាងណាក៏ដោយ ក៏មិនអាចស្ទូចដើមជ្រៃធំមួយនេះបានដែរ រហូតដល់មានការអុជធូបបន់ស្រន់ថា ប្រសិនបើម្ចាស់ទឹកម្ចាស់ដីឲ្យស្ទូចដើមជ្រៃនេះយកទៅដាំ ដុះបានល្អ នឹងលេងភ្លេងពិណពាទ្យថ្វាយនៅពេលក្រោយ នេះបើតាមការបញ្ជាក់ពីលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ។
គួររំលឹកថា ជ្រៃយក្ស១ដើមនេះបានដុះនៅក្នុងចំការដំឡូងរបស់ពលរដ្ឋឈ្មោះ អ៊ុម ស៊ីម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិជើង ឃុំជាំ ស្រុកមេមត់ បានលក់ឲ្យទៅឈ្មួញវៀតណាមដែលដឹកមិនរួច រហូតដល់បាក់រថយន្ត ។ បើតាមប្រវត្តិវិញដើមជ្រៃនេះ ដំបូងបានដុះក្នុងដើមស្រឡៅដែលមានប្រហោងកណ្តាល ក្រោយមក ក៏ចេះតែរីកធំធាត់ ដែលមានដើមទំហំយក្សដូចខាងលើនេះ ហើយត្រូវបានឈ្មួញវៀតណាមចុះមកទិញកាលពីថ្ងៃទី១៤ តុលា ២០១៧កន្លងទៅនោះ ពេលដឹកទៅដល់ព្រំដែនក៏បាក់តួរថយន្តទៅមុខលែងរួច ក៏ទម្លាក់ចោលទៅ ៕

Post a Comment