Header Ads

សារដ៏ក្តៅគគុក របស់ កញ្ញា ធី​ សុវណ្ណថា និងលោក វីល្លាម ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង

កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា បានបង្ហោះសារក្តៅចិត្តមួយជាខ្លាំង បន្ទាប់ពីមានបុគ្គលម្នាក់ប្តឹងគាត់ រហូតដល់មានការកោះហៅ ដោយនៅពេលនេះបានធ្វើឲ្យចិត្តរបស់គាត់មិនអាចទ្រាំបានទៀតទេ ក៏ឈានដល់ការបង្ហោះសារមួយក្នុងហ្វេសប៊ុក ដោយបានបញ្ជាក់ខ្លាំងៗតែម្តង ជាមួយការលើកឡើងថា៖


"លោកជេរខ្ញុំ៤ឆ្នាំ​ ខ្ញុំអធ្យាស្រ័យឲ្យលោក លោកនៅតែតាមប្រមាថជេរខ្ញុំ ដាក់ពាក្យប្តឹងខ្ញុំ ខ្ញុំនៅតែអាណិត​ និងបន្តអធ្យាស្រ័យឲ្យលោក​ ថ្មីៗនេះ​ លោកជំរុញនិតិវិធីច្បាប់​ ឲ្យកោះហៅខ្ញុំ​ ការអធ្យាស្រ័យអត់ធ្មត់​ខ្ញុំ ដល់ដែនកំណត់ហើយ បើលោកជាប់គុក​ រឺរត់ចោលស្រុក​ កុំបន្ទោសខ្ញុំ​..."


ភ្លាមៗនោះគេក៏បានឃើញក្នុងហ្វេសប៊ុករបស់លោក វីល្លាម ក៏បានបង្ហោះសារផងដែរថា៖ "មុនខ្ញុំឈានជេីងមកប្រឡូកនយោបាយខ្ញុំមិនដែលញញេីត គុកច្រវ៉ាក់មឈូសទេសុំជ្រាបហេីយកុំយកមកគម្រាមទៅអត់រួចទេ😊ខ្ញុំបម្រេីផលបយោជន៍ប្រជាជន ប្រជាជាតិ នឹងការឈ្លានពានបរទេស ដោយមិនខ្លាចរអារ មិនញញេីត មិនរាថយ មិនចុះចាញ់ នឹង មិនចុះចូល ។"៕




















No comments