Header Ads

ទោះបីដើរមិនចង់រួចក៏ដោយ ក៏ នាយ សានម៉ៅ មកចូលរួមបុណ្យសព នាយ វីតាមីនសេដែរ ជាមួយពាក្យដ៏ក្តុកក្តួលមួយ (មានវីដេអូ)

តារា​កំប្លែង នាយ សានម៉ៅ ​លោក​កំពុង​មាន​ជំងឺ​សាហាវ​៣​ប្រចាំ​កាយ គឺ​លើស​ឈាម ទឹក​នោម​ផ្អែម និង​បេះដូង។ តែទោះជាយ៉ាងណាក្តី ក៏លោកបានព្យាយាមមកចូលរួមពិធីបុណ្យសព នាយ វីតាមីនសេ ទាំងឈឺផងដែរ ដោយបានលោក​រៀបរាប់​ទាំង​អស់​កម្លាំង​ថា "មក​នេះ​ទាំងក្នុងខ្លួន​ល្ហិតល្ហៃ ហើយដើរ​អត់​ចង់​រួច​ផង ដើរ​​បាន​តិចៗ​​ គ្មាន​កម្លាំង តែ​ក៏​ត្រូវ​មក​ព្រោះ​អនុស្សាវរីយ​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក"។​


នាយ សានម៉ៅ ក៏បាន​បញ្ជាក់ឲ្យ​ដឹងថែមទៀត​ថា ​ខ្លួន​​ទើប​តែ​ចេញ​ពី​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈ​ពេល​២ ៣​ថ្ងៃ​ប៉ុណ្ណោះ តែ​អ្វី​ដែល​ជំរុញ​ឲ្យ​លោក​ព្យាយាម​ក្រោក​ពី​កន្ទេល​មក​អង្គុយ​ក្នុង​រោង​បុណ្យ​ដែល​មាន​ទី​តាំងនៅគេហដ្ឋានរបស់នាយ វីតាមីនសេ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​នេះ ព្រោះ​តែ​អនុស្សាវរីយ​រាប់​មិន​អស់​ ដែល​លោក​ធ្លាប់​មាន​ជា​មួយ​រៀមច្បង។


ក្នុងនោះផងដែរ បើ​​តាម​ការ​បញ្ជាក់ពី​ក្រុម​គ្រួសាររបស់ នាយ វីតាមីនសេ ​​បាន​ឲ្យ​ដឹង​ថា សព​លោក​ ដែល​ទទួល​អនិច្ចកម្ម​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ២០១៨ ឈាន​ចូល​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨​នេះ​ នឹង​ត្រូវ​បូជា​នៅ​ល្ងាច​​ថ្ងៃ​អាទិត្យ​ ទី​០១​ ខែ​មេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅ​វត្ត​ទួល​ក្រសាំង វេលា​ម៉ោង​៥ រឺក៏៦​ល្ងាច៕























No comments