មាននរណាចង់ដាក់ពាក្យអត់? ទីបំផុតអតីតតារាថតស្រាតថៃ ស្វែងរកដៃគូជាថ្មីបន្ទាប់ពីលែងលះប្តីចាស់ ដោយមិនប្រកាន់ជនជាតិណាឡើយ
ប្រទេសថៃ ៖ លោកអ្នកប្រាកដជានៅចាំបាន ជាពិសេសមិត្តបុរសៗទាក់ទងទៅនឹងរឿងរ៉ាវអតីតតារាសិចថៃមួយរូបមានឈ្មោះពិតប្រាកដថា Kejsarin Chaichalermphol ដែលបានរៀបការជាមួយសេដ្ឋីវ័យចំណាស់អាយុ៧០ឆ្នាំ ជាស្ថាបត្យករឈ្មោះ ហារ៉ូល ជែននីងណេស្លែនជេអា រហូតមកទល់ពេលនេះ ចំណងស្នេហអ្នកទាំង២ ប្រហែលជានឹងត្រូវដល់ទីបញ្ចប់ហើយ ។
នៅកំឡុងពេលធ្វើការសម្ភាសន៍មួយនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៨ថៃ នាងបាននិយាយថា នាងនឹងធ្វើកិច្ចព្រមព្រៀងជាមួយទស្សនាវដ្តីដ៏ល្បីមួយ ដើម្បីថតរូប និងខ្សែភាពយន្ត ដែលនាងស្រលាញ់ ប៉ុន្តែនាងបានបន្ថែមថា ការងារថ្មីនេះមិនមែនជាការថតរឿងអាសអាភាសនោះទេ ។
ការចែកផ្លូវគ្នានេះដែលលេចឮពាក្យចចាមអារ៉ាមដោយនិយាយតៗគ្នា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បានអោយដឹងថា អតីតតារាសិចថៃដែលគេនិយមហៅឈ្មោះថា Natt Chanapa ឫ Nong Natt នាងនឹងត្រឡប់ទៅចាប់អាជីពចាស់របស់នាងដដែលវិញ ពោលគឺនាងនឹងទៅធ្វើការវះកាត់កែពង្រីកដើមទ្រូងនាងអោយធំជាងមុន នៅខែមីនាខាងមុខនេះ ។
នៅកំឡុងពេលធ្វើការសម្ភាសន៍មួយនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៨ថៃ នាងបាននិយាយថា នាងនឹងធ្វើកិច្ចព្រមព្រៀងជាមួយទស្សនាវដ្តីដ៏ល្បីមួយ ដើម្បីថតរូប និងខ្សែភាពយន្ត ដែលនាងស្រលាញ់ ប៉ុន្តែនាងបានបន្ថែមថា ការងារថ្មីនេះមិនមែនជាការថតរឿងអាសអាភាសនោះទេ ។
សូមរំលឹកពីប្រវត្តិរូបខ្លះៗរបស់អ្នកនាង Nong Nat កើតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៨៥ មានកំពស់១,៦៣ម៉ែត្រ ទំងន់៥០គីឡូក្រាម កើតនៅក្នុងខេត្តសារ៉ាប៊ូរី ប្រទេសថៃ ។ នាង Chanapa ឫ Nong Natt ឆ្លាប់ជាតារាសិចដ៏ល្បី ក្នុងឧស្សាហកម្មភាពយន្តក្តៅសាច់របស់ថៃ តែក្រោយមកនាងបានបោះបង់អាជីពមួយនេះចោល ចាប់រៀបការនិងរស់នៅប្តីរបស់នាងចាប់តាំងពីឆ្នាំ២០១២មក។ ក្រោយរៀបការហើយ ជីវិតនាងគឺប្រសើរឡើងជាលំដាប់ ព្រោះស្វាមីរបស់នាងឲ្យប្រាក់ចាយរាល់ខែមិនដែលខាន ។ ប៉ុន្តែអ្វីៗប្រែប្រួល នៅពេល Nong Natt ប្រាប់ឲ្យដឹងថា នាងចង់លែងលះប្តី ដោយភ័យខ្លាចប្តីវ័យចំណាស់របស់នាងគាំងបេះដូងស្លាប់ នៅពេលរួមភេទទៅវិញ ។
បន្ទាប់ពីការលែងលះគ្នាដាច់ស្រឡះហើយនោះ នៅពេលថ្មីៗនេះនាងក៏បានប្រកាសជាផ្លូវការណ៍តែម្តង ព្រោះចង់ស្វែងរកមិត្តប្រុសពិតប្រាកដម្នាក់ ដោយក្នុងនោះនាងបានបញ្ជាក់យ៉ាងច្បាស់ថា៖
"សព្វថ្ងៃនេះគឺខ្ញុំកំពុងតែរស់នៅតែម្នាក់ឯង ដោយមិនជាប់ពាក់ព័ន្ធមានស្វាមីទៀតឡើយ ព្រោះយើងទាំងពីរនាក់បានលែងលះគ្នារួចហើយ នៅពេលនេះខ្ញុំក៏កំពុងតែស្វែងរកបុរសម្នាក់ដ៏សាកសមផងដែរសម្រាប់ជីវិតថ្មីរបស់ខ្ញុំ។ ក្នុងនោះផងដែរប្រសិនបើនរណាម្នាក់មានបំណងធ្វើជាដៃគូរបស់ខ្ញុំ ត្រូវតែភ្ជាប់មកនូវឯកសារមួយចំនួន ដែលមានដូចជារូបថតដែលដែលមើលទៅចំពីមុខ ឯកសារ ឬសៀវភៅធនាគារដែលមានអាយុកាលយ៉ាងហ៊ោចណាស់៥ឆ្នាំព្រមជាមួយការបញ្ជាក់ពីរបាយការណ៍ហិរញ្ញវត្ថុផងដែរ។ មួយវិញទៀតបង្ហាញនូវលិខិតលែងលះគ្នា ប្រសិនណាបើអ្នកធ្លាប់រៀបការរួច ហើយចុងក្រោយ គឺត្រូវបង្ហាញលិខិតបញ្ជាក់សញ្ជាតិរបស់អ្នកថាអ្នកជាជនជាតិអ្វី?"
Post a Comment