Header Ads

អាសូរណាស់លោកអើយ!!! ពេលនេះ ទារិកា​ចម្លែក ដែលមានខ្លួន​មួយ​ក្បាល​២ បានស្លាប់បាត់ទៅហើយ (មានវីដេអូ)

បើយោងតាមហ្វេសប៊ុរបស់សាច់ញាតិរបស់ក្មេងក្បាល២ ឈ្មោះ KimYan Ket បានបង្ហោះសារដ៏សោកស្តាយបំផុតមួយទាក់ទងក្មេងក្បាលពីរជាប់គ្នា ពេលនេះគាត់បានស្លាប់ទៅហើយ ដោយក្នុងនោះ ហ្វេសប៊ុកខាងលើបានបញ្ជាក់ថា៖ "អាណិតណាស់ក្មួយស្រី មិនដឹងជាកម្មពាអីទើបទៅជាយ៉ាងនេះ សូមក្មួយកើតជាតិណាណាកុំអោយដូចជាតិនេះណា ទោះក្មួយកើតមកមានរូបរាងបែបណាក៏មីងនៅតែស្រលាញ់ចង់អោយក្មួយរស់មានជីវិតដូចគេដែរតែអកុសលក្មួយបានស្លាប់បាត់ទៅហើយ កើតមកបានតែ 4 5 ថ្ងៃក៏ទៅវិញ សែនអាណិត អាណិតហួសថ្លែង 😔😔😔"។


គួររំលឹកឡើងវិញផងដែរថា ទារិកា​ចម្លែក អភ័ព្វ កើតមក​មានខ្លួន​មួយ​ក្បាល​២ បេះដូង​មាន​៦​ថត​ ត្រូវ​​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​វះកាត់ បាន​ទាន់​ពេលវេលា ទាំង​ម្តាយ និង​កូន​រយៈពេល​៥​ថ្ងៃ​មក​នោះ ត្រូវ​បាន​ស្លាប់​បាត់​ទៅ​វិញនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​ម៉ោង​១០ ​និង​៣០​​ព្រឹក ថ្ងៃ​ទី​៧ ​ខែ​មី​នា ​ឆ្នាំ​២០១៨ នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប ។ នៅពេលនេះសពរបស់ទារិកានេះត្រូវបានគេដឹកយកទៅធ្វើបុណ្យ នៅ​ក្នុង​វត្ត​គោក​ចក ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។​ចំណែក​​ម្តាយ​ក្មេង​ស្រី​អភ័ព្វ​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ហាម​មិន​ទាន់​ឱ្យ​ចេញ​បាន​ទេ ដោយ​សារ​មាន​សភាព​ទន់ខ្សោយ​នៅឡើយ​។


ហើយក៏សូមបញ្ជាក់ឡើងវិញផងដែរថា ទារិកា​ដែល​កើតមក​ចម្លែក​ខុស​ប្រក្រតី​នោះ មានខ្លួន​មួយ​ក្បាល​២ បេះដូង​មាន​៦​ថត កើត​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប នា​យប់​ថ្ងៃ​សៅរ៍ ​ទី​៣ ​ខែ​មីនា​ឆ្នាំ​២០១៨ ស្ថិត​​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ខេត្តសៀមរាប ​៕


















No comments