Header Ads

ពិតជាចម្លែកទៀតហើយ!!! សម្លាប់សង្សាររបស់ខ្លួនរួច មិនគេចទៅណាឡើយ គឺនៅក្បែរសាកសពតែម្តង (មានវីដេអូ)

ភ្នំពេញ ៖ មានហេតុការណ៍ដ៏សាហាវព្រៃផ្សៃមួយបានកើតឡើង​​ នៅ​ព្រឹក ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ២០១៨ នេះ ដែលស្ថិត​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ក្នុងភូមិ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ដោយមាន​ករណី​ឃាតកម្ម​សម្លាប់​​នារី​ជា​សង្សារ​របស់​​ខ្លួនក្នុងបន្ទប់ជួល។


បន្ទាប់ពីសម្លាប់សង្សារខ្លួនរួចមក ​ជន​ដៃដល់​ម្នាក់នេះក៏មិន​បាន​គេចខ្លួន​ទៅណាឡើយ ​សុខចិត្ត​សំងំ​​នៅ​ក្នុង​បន្ទប់​កើតហេតុ​ខាងលើ​នោះ។ ក្រោយពេល​កម្លាំង​សមត្ថកិច្ចទៅដល់ក៏បាន​ឃាត់ខ្លួន​បុរសម្នាក់នោះ​តែ​ម្តង ។ ដោយជនសង្ស័យម្នាក់នេះមាន​ឈ្មេាះថា សែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់។


ក្រោយ​ពេល​ឃាត់​ខ្លួន​ជនសង្ស័យម្នាក់​នេះ គាត់ក៏មិន​បាននិយាយ​ស្តី​អ្វី​ទាំង​អស់ ហាក់ដូចជា​មនុស្ស​​​សតិមិនប្រក្រតី។ ចំពោះនារី​​ដែលស្លាប់​​ខាងលើមានឈ្មោះថា ន​ង ច​ន្ទ្រា អាយុ​២៤​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ មានស្រុក​កំណើត ភូមិ​អា​ស្ទាំង ឃំុអង្គររាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។


នៅពេលនេះ សមត្ថកិច្ច​ជំនាញ​នៅ​មិន​ទាន់​កំណត់​ថា ជន​សង្ស័យ​​រូប​នេះ​ បាន​សម្លាប់​នារី​ជា​សង្សារ​តាម​វិធី​ណា ទ​ ប៉ុន្តែ​សាកសព ​គឺ​មាន​​សភាព​បែក​ពពុះមាត់ ។ ចំពោះករណី​នេះដែរ ត្រូវ​បាន​អ្នក​ជិតខាង​ឱ្យ​ដឹង​​​ថា អ្នកទាំង​​២​ជា​សង្សារ​នឹង​គ្នា​ តែ​ធ្លាប់​បែក​គ្នា​ម្តង​​ហើយ ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ គេ​ឃើញ​ពួក​គេ​ត្រូវរ៉ូវ​គ្នា​វិញ គ្រាន់​​តែ​មិន​​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​ទេ៕






















No comments