Header Ads

ល្បីទៀតហើយ!!! ព្រោះតែក្តីរំភើបជំនួស នាង ប្រាក់គន្ធា ទើបលោក អ៊ីណូ បង្ហោះសារមួយនេះឡើង (មានចម្រៀង)

ប្អូនស្រីម្នាក់ឈ្មោះ នាង ប្រាក់គន្ធា ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាជា អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ ដោយពេលនោះ នាងបានធ្វើឲ្យទស្សនិកជនជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយទឹកដមសំនៀងរបស់នាង ព្រមជាមួយការដាក់នូវមនោសញ្ចេតនាជាខ្លាំង ក្នុងបទចម្រៀងមួយដែលប្អូនស្រីម្នាក់នេះយកមកប្រឡងគឺបទ «ម៉ែ» ដែលបទចម្រៀងមួយនេះបានធ្វើឲ្យគណកម្មការ ឱក សុគន្ធកញ្ញា រហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួនថែមទៀតផង។


តែលទ្ធផលចុងក្រោយបង្អស់គឺនាងមិនបានជាប់ជ័យលាភីក្នុងកម្មវិធីមួយនេះឡើយ តែទោះជាយ៉ាងណាក្តី នាង ប្រាក់គន្ធា ក៏បានក្លាយជាតារាចម្រៀងមួយរូបទៅហើយប្រចាំផលិតកម្មសាន់ដេ ទាំងនេះគឺដោយសារតែមានការជួយជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀង និងអ្នកនិពន្ធ លោក អ៊ីណូ ផ្ទាល់តែម្តង។


ហើយស្រាប់តែពេលថ្មីៗនេះគឺរឹតតែមានការភ្ញាក់ផ្អើលជាខ្លាំងមួយ ក្រោយពេលបានដឹងថាបទចម្រៀងរបស់នាង មានការផ្ទុះឡើងសារជាថ្មីបន្ទាប់ពីបង្ហោះក្នុង Channel YouTube ផ្លូវការណ៍របស់ផលិតកម្មសាន់ដេ ដោយបទចម្រៀងមួយនេះមានចំណងជើងថា "បេះដូងចេះស្រវឹង" ហើយបទមួយនេះធ្វើការបង្ហោះតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ តែនៅតែពិរោះ ព្រមទាំងមានអ្នកទស្សនាសឹងតែនឹកស្មានមិនដល់ ដែលមានចំនួនរហូតដល់ជាង ២លាន ៨សែនដង គិតត្រឹមថ្ងៃនេះ។


ដោយសារតែប្អូនស្រីម្នាក់នេះល្បីដូចនេះហើយ រឹតតែធ្វើឲ្យចិត្តលោក លោក អ៊ីណូ អត់ទ្រាំមិនសរសើរមិនបានព្រោះតែលទ្ធផលដ៏ល្អមួយនេះ ទើលលោកដាច់ចិត្តបង្ហោះសារមួយក្នុងថ្ងៃនេះផងដែរ ដោយបានបញ្ជាក់ថា៖ "បេះដូងចេះស្រវឹង 🤩 ការខិតខំនិពន្ធ ពិតជាបានផ្លែផ្កាមែន ... មានអីបទប្អូនស្រី នាង គន្ធា. 🤩 នៅក្នុង Chanel Youtube Sunday បានទៅដល់2.8 M ល្បីកប់ បស់គាត់ដែរតាស ទាំងភ្នំពេញ និង តាមបណ្តាលខេត្ត 😘 ជូនពរប្អូនជោគជ័យបន្ត 🎼 រង់ចាំបទថ្មីគាត់ ជាមួយEno ft Deeo ក្នុងពេកឆាប់ៗបន្តទៀតណា 🙏🤩"។


ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទមួយនេះពិរោះយ៉ាងណាដែលបានធ្វើឲ្យទស្សនាច្រើនបែបនេះនោះ សូមទស្សនាខាងក្រោមទាំងអស់គ្នា៕

























No comments