Header Ads

ដោយសារមានចំនុចពិសេសអញ្ចឹងសោះ បានជា រូបនៅលើអាវរបស់ លោក ណុប បាយ៉ារិទ្ធ មួយនេះ ផ្ទុះល្បីខ្លាំងយ៉ាងនេះ

លោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងដែលល្បីមួយរូប ក្នុងចំណោមតារាចម្រៀងល្បីៗផ្សេងទៀត ដូចជាលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងតារាចម្រៀងជាច្រើនទៀត បានចូលរួមក្នុងកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី២០ និង ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ព្រមទាំងមានសិល្បករ សិល្បការិនីចូលរួមប្រមាណជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ផងដែរ។


ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺរូបដែលឋិតនៅលើអាវរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ តែម្តង ដែលមើលទៅពិតជាស្រស់ស្អាតគួរឲ្យគយគន់ជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះទេ គាត់បានចំណាយពេលរហូតដល់ទៅជិត៣ម៉ោងឯណោះ ដោយក្នុងនោះគេក៏បានឃើញលោកសរសេរសារមួយក្នុងហ្វេសប៊ុករបស់លោកថា៖


"យប់មុិញទំរាំធ្វើអាវមួយនេះរួច ដល់ម៉ោង៣ភ្លឺ តែខ្ញំនៅតែស្រលាញ់នឹងមិនបោះបង់ចោលនូវការព្យាយាមរបស់ខ្ញំជាដាច់ខាត ហនុមាន អ្នកបានធ្វើដំណើរទៅជាមួយខ្ញុំនូវក្នុងការសម្តែងនៃពិធីអបអរសាទរ ទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី២០ និងការទទួលទានអាហារមិត្តភាពរួមគ្នា នៅទីក្រុងកោះពេជ្រ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុនសែន និងសម្តេចកិតិព្រឹត្តបណ្ឌឹតប៊ុនរ៉ានីហ៊ុនសែន រួមជាមួយនិងសិល្បៈករសិល្បៈការិី ជាច្រើនជំនាន់ ។


-អរគុណដល់ក្រសួងវប្បធម៌ និង អរគុណដល់លោកគ្រូ សំអាង សម ដែលបានផ្តល់កិត្តិយសសម្រាប់រូបខ្ញុំនិងប្អូនស្រីនីសា និងអគុណសម្រាប់ស្នាដៃនិពន្ធ បទភ្លេង និង ទំនុកច្រៀងចំនួន២បទដែលលោកគ្រូបានតាក់តែងអោយពួកខ្ញុំទាំង២សម្រាប់ច្រៀងក្នុងកម្មវិធីនេះ 🙏🏻
- អរគុណបងស្នា ហាងកាត់ដេរ ប្រិយមិត្ត សាខាទួលស្វាយព្រៃ ដែលកាត់តួរអាវអាវកត្រង់មួយនេះសម្រាប់ខ្ញុំក្នុងរយៈពេលដ៍ខ្លី 🙏🏻


-អរគុណបងមល ម្ចាស់ហាងកាត់ដេរសិទ្ធិការ និងកូនជាងដែលជួយឌឹនយ៉ាងយកចិត្តទុកដាក់តាមអ្វីដែលខ្ញុំចង់បាន នូវផ្នែកករអាវ និងក្បាច់ខ្មែរ ខ្ញុំពិតជាស្រលាញ់និងសរសើរនូវស្នដៃរបស់បងណាស់ 👍🏻
-ចុងក្រោយអរគុណខ្លួនឯងដែលបានបង្កើតម៉ូត និង អ៊ុតគ្រីស្តាល់រូបហនុមាន ដែលជាការរៀបត្បូងម្តងមួយគ្រាប់ទំរាំអ៊ុតបានពេញនូវរូបហនុមានមួយនេះគឺជិត៣ម៉ោង😊 ហត់ គេងអត់ឆ្អែត តែខ្ញុំពិតជាសប្បាយចិត្តនឹងអ្វីដែលខ្ញុំធ្វើ😊"៕










































No comments