ទុក្ខជាន់លើទុក្ខ!!! លោក ប៊ុត សីហា ផ្តល់បទសម្ភាសន៍ទាំងអួលដើមក ម្តាយក្មេកកំពុងឈឺធ្ងន់ធ្ងរហើយ គ្មាននរណាហៅទៅច្រៀងទៀត (មានវីដេអូ)
កាលពីពេលថ្មីៗនេះមានដំណឹងមួយថា បានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ នៅពេលដែលរូបគេ កំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ហើយធ្វើដំណើរដល់មុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវបាននគរបាលឃាត់ខ្លួនតែម្តង។ តែលោក ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀននោះប៉ុណ្ណោះ ហើយក៏ត្រូវបានគេចាត់ចែងឲ្យកម្លាំងជំនាញទាក់ទង ទៅអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។
ក្នុងនោះផងដែរ ស្ថានទូតអាមេរិកក៏បានសម្រេចលុបទិដ្ឋាការរបស់លោកដែលបានស្នើសុំទៅសម្តែងនៅប្រទេសមួយនេះថែមទៀត។ មូលហេតុដែលស្ថានទូតអាមេរិកសម្រេចលុបចោលនេះគឺដោយសារតែព័ត៌មានចុះផ្សាយចំពោះរូបលោកដែលមានការពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ទាំងលោក សីហា ថាវាមិនមែនជាការពិតទេ។
ជាចុងក្រោយលោក សីហា ក៏សុំសប្បុរសជនទាំងឡាយមេត្តាជួយគ្រួសាររបស់លោកផង ជាពិសេសម្តាយក្មេករបស់លោកតែម្តង ដែលលោកនៅពេលនេះកំពុងតែមានការខ្វះខាតជាខ្លាំង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់លោក ជាមួយ លោក សុវណ្ណ រិទ្ធី នូវបទសម្ភាសន៍ដ៏មានន័យខ្លឹមសារមួយដូចខាងក្រោមនេះ៖
រឿងរ៉ាវអាក្រក់ផ្ទួនៗដែលបានកើតលើរូបលោក ប៊ុត សីហា ក៏មិនទាន់អស់ទេ ដោយវាបានកើតឡើងជាបន្តបន្ទាប់ ស្ទើរតែមិនអាចទប់អារម្មណ៍បានចំពោះលោក ដោយពេលនេះម្តាយក្មេករបស់លោកក៏កំពុងតែមានជំងឺធ្ងន់ធ្ងរថែមទៀតផង ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះផងដែរលោក សីហា ក៏បានបញ្ជាក់ថែមទៀតដែរថា នៅពេលនេះក៏មិនទាន់មានម្ចាស់កម្មវិធីណា ហៅលោកទៅច្រៀងឡើយ ដោយលោកកំពុងតែប្រឈមមុខជាខ្លាំងក្នុងការផ្គត់ផ្គង់ដ៏ធំមួយក្នុងគ្រួសារផងដែរ។
Post a Comment