មហាសង្វេគណាស់!!!! បុរសម្នាក់ត្រូវភ្លើងឆេះសុះសាច់ ប្រពន្ធក៏ស្លាប់ ឪពុកបង្កើត ពិបាកចិត្តរហូតដល់ស្លាប់ រីឯឪពុកក្មេកឃើញកូនស្រីស្លាប់ ឈឺចិត្តរហូតយកសាំងដុតខ្លួនស្លាប់ថែមទៀត
កំពង់ធំ៖ មានរឿងរ៉ាវគួរឲ្យស្លុតចិត្តបំផុត ពេលបានអានហើយប្រហែលមិនអាចទប់ទឹកភ្នែកបានទេ ព្រោះតែវាសនាដ៏អភ័ព្វជូរចត់នេះបានចងគ្រៀតជីវិតបងប្រុស សុង ធូ រស់នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ យ៉ាងក្រាស់ក្រៃរកអ្វីថ្លែងមិនបាន។
រឿងហេតុនេះវាមានរយៈពេលជាង៧ខែកន្លងទៅហើយ ដោយគ្រួសាលោក សុង ធូ និងប្រព្ធឈ្មោះ សុខ ជា ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះខ្ទេចអស់ ប្រពន្ធគាត់ក៏ស្លាប់ភ្លាមៗក្នុងពេលភ្លើងឆេះផ្ទះនោះទៀត។ ចំណែកលោកវិញត្រូវបានអគ្គិភ័យឆាប់ឆេះសុះពេញខ្នង ដាច់ស្លឹកត្រចៀកម្ខាង។ ពេលនោះម្តាយរបស់គាត់ ក៏បានដឹកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែដោយក្រុមគ្រួសារមានជីវភាពក្រីក្រពេក គ្មានប្រាក់សម្រាប់ព្យាបាលក៏យកកូនប្រុសមកផ្ទះវិញ។
រីឯចំណែកឪពុកបង្កើតទៀតសោត ឃើញកូនប្រុសដេកឈឺចុកចាប់ជាពន់ពេកហើយ ពុំអាចជួយអ្វីកូនបានទើបធ្វើឲ្យគាត់ពិបាកចិត្តរហូត ដេកគាំងបេះដូងស្លាប់ទៅ។ បើឪពុកក្មេករបស់គាត់វិញ ដោយសារកូនស្រីក៏ស្លាប់ កូនប្រសារក៏ឈឺដេកនៅមួយកន្លែង រង់ចាំតែថ្ងៃស្លាប់ គាត់ឈឺចិត្តខ្លាំងពេក រហូតវង្វងដើរផឹកស្រា ស្រាតពេញផ្លូវ កូនៗមិនចង់ឃើញឪពុកដើរស្រាត ក៏នាំគ្នាចាប់ឪពុកចងនៅមួយកន្លែង ឪពុកឈឺចិត្តខ្លាំងពេកក៏យកសាំងដុតខ្លួនស្លាប់ទៀតទៅ។
ដោយមើលឃើញពីផលវិបាក និងការរងទុក្ខវេទនារបស់ក្រុមគ្រួសារនេះហើយទើបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ គេបានឃើញលោកឧកញ៉ា ដេវិដ ឆាណាយវ៉ា ជាអនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព រាជធានីភ្នំពេញដែលមានលោក ជិន ប៊ុនធឿន ជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពរាជធានីភ្នំពេញ បានយកថវិកា និងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារមួយចំនួនទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនក្រុមគ្រួសារផ្ទាល់តែម្តង។
សូមជម្រាបថា ជនរងគ្រោះមានឈ្មោះ សុង ធូ និង ប្រពន្ធឈ្មោះ សុខ ជា មានទីលំនៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ក្រុមគ្រួសារ ព្រមទាំងជនរងគ្រោះផ្ទាល់បានលើកដៃប្រណូមអង្វរសប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភដល់ការព្យាបាលលើខ្លួនរបស់គាត់ផង៕

Post a Comment