សាហាវព្រៃផ្សៃណាស់!!! ខឹងប្រពន្ធបង្កើតបានសុទ្ធតែកូនស្រី ប្តីយកទឹកអាស៊ីតជះលើប្រពន្ធ ពេលនាងកំពុងដេកលក់ (មានវីដេអូ)
បើយោងតាមសារព័ត៌មានបរទេសមួយឈ្មោះ www.dailymail.co.uk បានចុះផ្សាយនូវរឿងដ៏តក់ស្លុតមួយគឺបុរសជនជាតិឥណ្ឌា បានយកទឹកអាស៊ីតជះលើភរិយារបស់ខ្លួន ក្នុងខណៈពេលដែលនាងកំពុងតែដេកលក់ ព្រោះតែខឹងនឹងប្រពន្ធកូនឲ្យសុទ្ធតែស្រី ដែលមានរហូតដល់ពីរនាក់ទៅហើយ ដោយគាត់ចង់បានកូនប្រុស។
បុរសដែលបានជះទឹកអាស៊ីតលើភរិយានោះគឺធ្វើឡើងចំថ្ងៃទិវានារីអន្តរជាតិ ហើយភរិយារូបនេះមានឈ្មោះថា Farah អាយុ២៥ឆ្នាំ រីឯប្តីរូបនេះមានឈ្មោះ Siraj មានអាយុ៣២ឆ្នាំ។
ភរិយារូបនេះបាននិយាយថា ក្រុមគ្រួសារប្តីរបស់នាងបានចាប់ផ្តើមមិនពេញចិត្តតាំងពីនាងបានបង្កើតកូនស្រីតាំងពីលើកដំបូងមកម្លេស។ នៅពេលដែលនាងបង្កើតបានកូនស្រីទីពីរនេះទៀត ពួកគេបានចោទប្រកាន់ថា ការដែលបង្កើតបានកូនស្រីនេះគឺជាចេតនាចង់បានរបស់នាងទៅវិញ។ ដោយទង្វើរយីយាររបស់ក្រុមគ្រួសារប្តីរបស់ខ្លួននេះមានរយៈពេល១ឆ្នាំទៅហើយ។
នាងបានបន្តទៀតថា ក្រុមគ្រួសាររបស់ប្តីនាង បានវាយនាងចំក្បាល នៅពេលដែលទើបតែកើតកូនស្រីទីពីរនេះ តែទោះជាយ៉ាងណានាងមិនដែលប្រកាន់ឡើយ តែរឿងដែលនាងហួសចិត្តនោះមិននឹកស្មានថាប្តីរបស់នាងហ៊ានដល់ថ្នាក់យកទឹកអាស៊ីតជះលើមុខដូចនេះសោះ។ ក្រោយពេលកើតហេតុ ប៉ូលិសកំពុងតាមចាប់ខ្លួនលោក Siraj ដើម្បីយកមកសួរនាំ និងកាត់ទោសតាមផ្លូវច្បាប់ពីបទមានចេតនាធ្វើឲ្យអ្នកផ្សេងរងរបួស៕

Post a Comment