Header Ads

ចូលឆ្នាំថ្មីខាងមុខនេះ សម្តេចបានប្រកាសចង្វាក់រាំជាគោលមួយ ដឹងតែរាំឲ្យអស់ដៃម៉ង (មានចម្រៀង)

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប។


ក្នុងនោះផងដែរសម្តេចបាន​ប្រកាស​យក​ចង្វាក់ សារាវ៉ាន់ ជាគោល ដើម្បីរាំលេងកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ចូល​ឆ្នាំ​នេះ​យក​ចង្វាក់​សារាវ៉ាន់​ជា​គោល​តែ​ម្តង ព្រោះឆ្នាំមុនៗ រាំញីកែងជើង រាំអ៊ីចេះ «ឆ្នាំហ្នឹង​គិត​តែ​សារាវ៉ាន់ តែ​ម្តង ត្រៀម​ឲ្យ​ហើយ លេង​ឲ្យ​ណាណី លេងផ្តាំចាស់»៕




















No comments