កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារដ៏ខកចិត្តជាខ្លាំងមួយ ដែលមិននឹកស្មានដល់
កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់មហាជន បន្ទាប់ពីគេបានប្រទះឃើញរូបថត Pre Wedding ចំនួន ២សន្លឹក របស់លោក គុយ សិទ្ធសក្ដិ ដែលត្រូវគេដឹងថា ជាអតីតគូដណ្ដឹង និងធ្លាប់ចែកចាយរូបអាក្រាត របស់តារាចម្រៀងស្រី សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ក្នុងលក្ខណៈគ្រងឈុតកូនកម្លោះ ជាមួយនឹងនារីម្នាក់ ហាក់នឹងត្រៀមចូលរោងការ នាពេលខាងមុខ។
ដោយមិនបង្អង់យូរស្រាប់តែប៉ុន្មានម៉ោងមុននេះគេឃើញក្នុងហ្វេសប៊ុករបស់កញ្ញា វ៉ាន់ នីឡា ក៏បានបង្ហោះសារមួយផងដែរដោយរៀបរាប់ថា៖ "ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញំុមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ បងបងសាពណ៌មានកំុយល់ច្រលំ ភាពួុត្តិធម៌សំរាប់ខ្ញំុមានត្រឹមតែក្រដាសប្រកាសសាលក្រមក្លែងក្លាយដែលគ្មានប្រសិទ្ធភាពតែមួយសន្លឹកប៉ុណ្្ណះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើរនឹងរកតំណោះស្រាយអោយខ្ញំុចេញជារូបជារៀងទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ . ខ្ញំុសូមជំរាបថាខ្ញំុអត់បានឈឺចុកចាប់នឹងរឿងដែលអាមនុស្សពាលនឹងវារៀបការទេ តែខ្ញំុឈឺដែលមនុស្សដែលត្រូវជាប់ទោសវាបែជារួចខ្លួនសប្បាយរីករាយក្អាកក្អាយមិនតែប៉ុណ្ណោះថែមទាំងប្រកាសក្តែងៗរៀបការទាំងវាមិនទាន់ចេញមុខដោះស្រាយរឿងក្តីចប់សព្វគ្រប់ . ស្រុកខ្មែរគ្មានភាពយុត្តិធម៌សំរាប់ប្រជារាស្រ្តឡើយ គ្នាគេ អោយចាំ!"៕




















Post a Comment