Header Ads

ពិតជាអស្ចារ្យមែន!!! មង្គលការ ឯកឧត្តម ដួង តារា កាលពីម្សិលមិញសុទ្ធតែអ្នកមានមុខមាត់ និងល្បីៗចូលរួម

កាលពីម្សិលមិញនេះ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុកផ្លូវការណ៍មួយរបស់ លោក ដួង តារា ដែលត្រូវបានគេស្គាល់គាត់ជា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជំនួយការ សម្តេចតេជោ ហ៊ុន សែន ហើយលោកក៏ជាមនុស្សម្នាក់ដែលចូលចិត្តចូលរួមធ្វើការងារសង្គមផងដែរ លោកបានបង្ហោះសារមួយ​ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកចូលរោងការហើយ នៅសណ្ឋាគាត Sofitel Phnom Penh Phokeethra ក្នុងនោះផងដែរលោកបានសរសេរសារបញ្ជាក់ថែមទៀតថា៖


"អរគុណបងប្អូនដែលបានផ្តល់នូវក្តីស្រឡាញ់ និងជូនពរខ្ញុំនិងភរិយា!

ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៨ គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ។ កម្មវិធីប្រពៃណីទំនៀមទម្លាប់ សាសនាគឺបានបញ្ចប់នៅមុននេះបន្តិចនៅសណ្ឋាគារ Sofitel Phuketra។ នៅពេលនេះខ្ញុំបានសម្រាកប្រហែលជា៤៥នាទី ដើម្បីត្រៀមកម្មវិធីជប់លៀងទទួលស្វាគមន៍លោកអុំ លោកពូ អ្នកមីង និងបងប្អូនដែលនឹងផ្តល់សេចក្តីស្រឡាញ់រាប់អានចំពោះខ្ញុំ។


ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្ញើសារជូនពរ បងប្អូនជនរួមជាតិជួបតែសំណាងល្អ សុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន។ ថ្ងៃនេះ សូមសុភាពបុរស់ៗ ផ្តល់នូវក្តីស្រឡាញ់ និងស្នាមញញឹមដល់ភរិយា ម្តាយ លោកយាយ អុំស្រី មីង បង និងប្អូនស្រីអោយបានច្រើនៗៗៗ។

ទោះបីជាថ្ងៃអ្វីក៏ដោយ គឺយើងនៅបន្តរួមគ្នាកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង។"


ក្នុងពិធីមង្គលការមួយនេះគេក៏បានឃើញវត្តមាន សុទ្ធតែមានភ្ញៀវលំដាប់ៗ នៅក្នុងសង្គម បានចូលរួម ហើយអ្វីដែលជាពិសេស​បំផុតនោះគឺ ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជាកិត្តិយស ដើម្បីចូលរួមអបអរសាទរផងដែរ៕





























No comments