ទីបំផុត គ្រូពេទ្យ២នាក់ ដែលធ្វើឲ្យភ្លេចកន្សែងនៅក្នុងពោះស្រ្តីសម្រាលកូន ត្រូវបានផ្ទេរភារកិច្ចហើយ (មានវីដេអូ)
កំពង់ចាម៖ ចំពោះគ្រូពេទ្យ ប្រុសស្រី ខាងផ្នែកវះកាត់ចំនួន២នាក់ ដែលបានធ្វេសប្រហែសធ្វើឲ្យភ្លេចកន្សែង នៅក្នុងពោះស្រ្តីសម្រាលកូនម្នាក់ នៅខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ និងបណ្តាលឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងៗ តាមបណ្តាញសង្គម Facebook នោះត្រូវបានផ្ទេរភារកិច្ច ពីការបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្ត ទៅការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តវិញ។ នេះបើយោងតាមប្រធានសុខាភិបាលខេត្តកំពង់ចាម លោក គឹម ស៊ូភិរុណ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ។
សម្រាប់សំណង និងការឧបត្ថម្ភវិញ ត្រូវបានប្អូនស្រីរូបនេះ ប្រាប់ថា មានថវិកាចំនួន៥ពាន់ដុល្លារ ពីខាងមន្ទីរសុខាភិបាល និងលុយខ្មែរជាង១០លានរៀលពីកាកបាទក្រហម អភិបាលខេត្ត ថ្នាក់ដឹកនាំ និងសប្បុរសជនមួយចំនួនទៀត ខណៈការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មិនអស់មួយរៀលនោះទេ ថែមទាំងគ្រូពេទ្យយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានទឹកចិត្តអាណិតអាសូរដល់រាស្រ្តទូទៅពេលជួបការលំបាកនោះ បានធានាចេញថ្លៃព្យាបាលបន្តទាំងស្រុងជូនស្រ្តីម្នាក់ ថែមទៀតផង៕
លោក គឹម ស៊ូភិរុណ បានបញ្ជាក់យ៉ាងច្បាស់ថា «យើងបានផ្ទេរភារកិច្ចពួកគាត់ទាំង២នាក់ ដែលជាគ្រូពេទ្យខាងវះកាត់នៅមន្ទីរបង្អែក នៅកាន់ការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលវិញ ដែលនេះជាការឆ្លើយតបចំពោះ ការធ្វេសប្រហែសរបស់ពួកគាត់»។
សម្រាប់ស្ត្រីរងគ្រោះ ឌីម ស្រីមុំ ដែលមានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកងនោះ បានចាកចេញពីមន្ទីរពេទ្យ កាល់ម៉ែត កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់មុខរបួសមានអាការៈធូរស្បើយខ្លាំង តែត្រូវមកជួបពេទ្យក្នុងរយៈពេល១០ថ្ងៃក្រោយ។

Post a Comment