កក្រើកបាត់!!! ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញចម្រៀងមួយបទនេះ នាំគ្នាស៊ែរព្រៀត (មានចម្រៀង)
មានមនុស្សជាច្រើនបានស្គាល់រួចមកហើយ លោក ឡេង ណាវ៉ាត់ត្រា ដែលជាអតីតពលករខ្មែរម្នាក់ ដែលធ្លាប់បានធ្វើការនៅប្រទេសកូរ៉េ និងជាតារាចម្រៀង ហើយលោកក៏ទើបតែទទួលងារជា ឧកញ៉ាវ័យក្មេង កាលពីកន្លងទៅនេះផងដែរ។ លោក ត្រូវបានគេស្គាល់ថាជាអ្នកមានការចូលរួមកិច្ចការសមនុស្សធម៌ក្នុងសង្គមថែមទៀតផង។ ហើយកាលពីពេលថ្មីៗនេះ លោកទើបតែចុះកុងត្រាជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលមានសិទ្ធិផ្ដាច់មុខក្នុងការនាំតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់នេះ ទៅច្រៀងនៅប្រទេសកូរ៉េ ផងដែរ បន្ទាប់ពីមហាព្រឹត្តិការណ៍ប្រគុំតន្ដ្រីអចលនទ្រព្យកាលពីថ្ងៃទី១៦ និង១៧កុម្ភៈ នោះទទួលបានជោគជ័យយ៉ាងខ្លាំង។
ក្នុងនោះផងដែរ ប្រហែលជាប៉ុន្មានម៉ោងមុននេះ លោកក៏បង្ហោះចម្រៀងរបស់លោកច្រៀងផ្ទាល់ខ្លួនតែម្តង ជាមួយបទភ្លេងយ៉ាងឡូយផងដែរ ដោយបទចម្រៀងមួយនេះមានចំណងជើងថា "រាំបិទគូទ"។ បន្ទាប់ពីស្តាប់ហើយ មិត្តភក្តិរបស់លោកលាន់មាត់សរសើរគ្រប់ៗគ្នា ថាពិរោះខ្លាំងណាស់ ហើយក៏បានធ្វើឲ្យមិត្តមួយចំនួនមានការភ្ញាក់ផ្អើលផងដែរ ព្រោះកម្រឃើញលោកចេញបទចម្រៀងណាស់។ ដូចនេះដើម្បីកុំឲ្យខាតពេល សូមស្តាប់ទាំងអស់គ្នា៕

Post a Comment