នរណាថាមិនច្រណែន បើឪពុករបស់ អតីតតារាកំប្លែង ផន សុផារី ទិញសុទ្ធតែរបស់មានតម្លៃជូនភរិយានោះ ជាពិសេសមានសារគួរឲ្យចាប់អារម្មណ៍មួយ
ប្រហែលជា១ម៉ោងមុននេះ គេឃើញក្នុងហ្វេសប៊ុករបស់លោក ផន ភី ដែលជាឪពុករបស់ អតីតតារាកំប្លែង ផន សុផារី គាត់បានបង្ហោះរូបភាពគ្រឿងអលង្ហារដ៏មានតម្លៃជូនដល់ភរិយាសំណព្វចិត្តតែមួយរបស់គាត់ ដែលបានបង្កឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នេះក៏ព្រោះតែគាត់មានអាយុច្រើនហើយក៏ដោយ ក៏គាត់នៅតែមានភាពផ្អែមល្ហែមជាមួយគ្នាទៀត។
ក្នុងនោះ លោក ផន ភី ក៏បានសរសេរសារខ្លះៗក្នុងហ្វេសប៊ុករបស់លោកផងដែរ ដោយបញ្ជាក់ថា៖ "ថ្ងៃ១៤កុម្ភៈ ឬថ្ងៃ០៨ មីនា ជាថ្ងៃសំខាន់របស់មនុស្សទូទៅ ដែលគេយកថ្ងៃនេះធ្វើជាការបង្ហាញសេចក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក។ សម្រាប់ខ្ញុំពុំមែនមានសេចក្តីស្រលាញ់តែពីរថ្ងៃនេះទេ សេចក្តីស្រលាញ់របស់បងចំពោះអូន មានជារៀងរហូតអស់មួយជីវិតចំពោះភរិយាតែមួយគត់។
ព្រោះអូនជាភរិយាដ៏ល្អរបស់បង អូនជាម្តាយដ៏ល្អរបស់កូនៗ អូនជាអ្នកបម្រើចក្ខុន្ទ្រីយារម្មណ៍ដ៏ពិសេសសម្រាប់ទស្សនិកជនទូទាំងប្រទេស។ ល្ងាចឡើងរៀបចំចេញសម្តែង ពេលអូន ត្រឡប់មកវិញ ជាពេលដែលបងចេញទៅធ្វើការងាររបស់បង ជារៀងរាល់ថ្ងៃពុំដែលមានពេលដើម្បីលំហែអារម្មណ៍ឬសម្រាកកម្សាន្ត ដូចគ្រួសារគេឡើយ ដោយហេតុនេះហើយទើបបងឥតបានជូនកាដូអូន ទើបតែពេលនេះបងសូមជូនកាដូបន្តិចបន្តូចនេះ ដែលជាការខិតខំរបស់បងដើម្បីអូន។ លុះដល់ខែ៩អូនក៏ស្បើយការងារ បងក៏ស្បើយការងារ ពេលនោះបងនឹងនាំអូនទៅលេងកម្សាន្តនៅបរទេស ណាអូនណា៕"
បន្ទាប់ពីឃើញសារមួយនេះរួចមកធ្វើឱ្យកូនស្រី ផន សុផារី មានការច្រណែនជាមួយឪពុកជាខ្លាំង ដោយសរសេរសារមួយផងដែរថា៖ "ប៉ាខ្ញុំចេះsweet ជាងកូនប្រសារទៀតណ៎"។ ដូចនេះបើក្រឡេកមើលគ្រួសាររបស់ ផន សុផារី ពិតជាមានសុភមង្គលខ្លាំងណាស់ បើទោះពួកគាត់ចាស់ៗហើយក៏ដោយ ក៏អារម្មណ៍មួយនេះមិនផ្លាស់ប្តូរដែរ សុំសរសើរដោយស្មោះ៕

Post a Comment