Header Ads

គ្រាន់តែលឺដំណឹងថា គ្រួសាររបស់ សុន ស្រីពេជ្រ មានទុក្ខធំ តារាចម្រៀង សុគន្ធ នីសា ចេញមុខបរិច្ចាគថវិការមួយចំនួនភ្លាមៗ

បន្ទាប់ពីទទួលដំណឹងថា តារាចម្រៀង​ កញ្ញា​ សុ​ន ស្រី​ពេជ្រ និងនាយ សង់ សេត កំពុងមានទុក្ខជាទំងន់ ដោយសារឪពុក សង់ សុីស ក៏ឈឺ ហើយនិងប្អូនប្រុសម្នាក់ទៀត ក៏កំពុងឈឺធ្ងន់ធ្ងរ ភ្លាម ពេលនេះតារាចម្រៀង សុគន្ធ នីសា ក៏បានចូលរួមបរិចាគថវិការមួយចំនួនជូន គ្រួសារ ស្រីពេជ្រផងដែរ នេះពិតជាទឹកចិត្តមួយចេះជួយគ្នាក្នុងគ្រាមានបញ្ហាមែន ដោយក្នុងនោះ កញ្ញា សុ​ន ស្រី​ពេជ្រ បានបង្ហោះសារថ្លែងអំណរគុណដល់ នីសា ភ្លាមៗផងដែរថា៖


"ប្អូនសូមអរគុណបងស្រីសុគុណនិសាដែលជួយជាថវិកា200$ដល់ប្អូនប្រុសខ្ញុំកំពុងសម្រាកព្យាបាលនិងត្រៀមវះកាត់នៅប្រទេសថៃ សូមវត្ថុសក្តិសិទ្ធជួយឃុំគ្រងក្រុមគ្រួសារបងជួបតែសុភមង្គលនិងជួបតែរឿងល្អៗ 🙏🙏🌺🌺❤️❤️"


គួររំលឹកឡើងវិញផងដែរ ដោយសារតែស្ថានភាពជំងឺរបស់ប្អូនប្រុសរបស់ ស្រីពេជ្រ និងឪពុក ទើបបង្ខំចិត្តឱ្យនាងសម្រេចចិត្តលក់ផ្ទះជាទីស្រឡាញ់របស់ខ្លួន ដោយក្នុងនោះ ស្រីពេជ្រ បានបញ្ជាក់ថា៖ "នាងខ្ញុំសុន ស្រីពេជ្រត្រូវការលក់ផ្ទះជាបន្ទាន់ដើម្បីជួយដល់ប្អូនប្រុសនាងខ្ញុំកំពុងត្រៀមវះកាត់បញ្ចូលខួរឆ្អឹង ទីតាំងស្ថិតនៅភូមិសុពរ័ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ប្លង់រឹង ទំហំ 10mគុណ22m
ទំនាក់ទំនង 085939444 / 016573537 សូមមេត្តាជួយស៊ែរបន្តផងអោយបានលក់ឆាប់ដាច់ហើយប្អូននាងខ្ញុំនឹងឆាប់បានវះកាត់ 🙏🙏"






























No comments