Header Ads

ស្ទើរមិនអាចទប់ទឹកភ្នែកជាប់!!! គ្រួសារដែលធ្លាប់តែសើចសប្បាយ ពេលនេះបានបាត់ម្នាក់ទៅហើយ ដោយសារតែសម្រាលកូន

កាលពីព្រឹកមិញនេះ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Sok Pheaktra បានបង្ហោះសារដ៏ស្លុតចិត្តមួយដែលរឿងរ៉ាវនេះមិនគួរកើតឡើងទាល់តែសោះ ដោយគ្រាន់តែសម្រាលកូនអត់ចេញ ហើយពេទ្យធ្វើការវះកាត់ ដោយប្រពន្ធគាត់ខ្សោយ ហើយក៏ធ្វើឲ្យប្រពន្ធរបស់គាត់បែរជាស្លាប់បែបនេះ។


ក្នុងនោះផងដែរបងប្រុសម្នាក់នេះបានបញ្ជាក់បន្ថែមថា៖ "ហេតុអ្វីប្រពន្ធថ្នាក់ហ្នឹងលោកអើយ សូមគុណបុណ្យម៉ែពុកជួយផងនេះហើយការឆ្លងទន្លេពេទ្យឯកជនស្រុកខ្មែរជឿហើយ។" ហើយក្នុងនោះផងដែរបងប្រុសម្នាក់នេះក៏បានបន្ថែមទៀតថា៖ "ពេលឈឺពោះសំរាលកូនខ្លាំងពេលគាត់ សំរេចចិត្តវះដល់ពេលវះហើយគាត់ក៏ចឹងតែម្ដងទៅ" គាត់ក៏បានឆ្លើយទៅកាន់មិត្តក្នុងហ្វេសប៊ុកផងដែរថា៖ "វះហើយហើយប៉ុន្តែគាត់ខ្សោយ"។


ហើយបងប្រុសម្នាក់នេះក៏បានសរសេរសារបន្ថែមទៀតផងដែរថា៖ "លោកអើយពេលនេះប្រពន្ធ សម្លាញ់របស់ខ្ញុំទៅចោលខ្ញុំហើយតើជីវិតរបស់ខ្ញុំទៅជាយ៉ាងណា?" សារបន្តទៀត លោកក៏និយាយថា៖ "សូមអូនទៅកាន់សុក្ខតិភព សូមអោយជាតិក្រោយកុុំអោយដូចជាតិនេះទៀត កូនយើងបងនឹងមើលថែអោយល្អ សាច់ញ្ញាតិរបស់អូនបងយកមកជាសាច់ញ្ញាតិបង្កើតបងដែរ បងសន្យាថាបងនឹងមើលថែរក្សាពួុកគាត់តាមអ្វីដែលបងធ្វើបានរហូតដល់ដង្ហើមចុងក្រោយរបស់បងធ្វើមេចបើរនិស័យយើងបានទ្រឹមតែប៉ុនហ្នឹង។"៕






















No comments