Header Ads

ថាផ្ទុះគឺផ្ទុះមែន!!! បទ "បីឆ្កែចូលរាំ" ចេញ Full MV ហើយ បើចំនួនស៊ែរវិញឡើងកប់ម៉ង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុងផលិតកម្មរស្មីហង្សមាសបានបង្ហោះចម្រៀងផ្លូវការមួយបទទៀតហើយគឺបទ "បីឆ្កែចូលរាំ" Full MV តែម្តង ជាមួយស្ទីលថ្មី ប្លែកៗគួរឲ្យចង់ទស្សនា ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះស៊ែរដល់ទៅរាប់ពាន់ឯណោះ ពិតជាមិនធម្មតាមែន។


គួររំលឹកឡើងវិញផងដែរថាកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ បទមួយនេះបានផ្ទុះល្បីខ្លាំងម្តងហើយ ព្រោះគ្រាន់តែផលិតកម្មហង្សមាសបង្ហោះបទមួយនេះមិនទាន់បាន១ម៉ោងផងមានអ្នកគាំទ្រចែករំលែកតៗគ្នាដល់ទៅជាង ២០០០ដងទៅហើយ។ ហើយអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំងបន្ទាប់ពីបានស្តាប់បទនេះរួចហើយ ដោយអ្នកខ្លះបានសរសេរថា "ផ្ទុះទៀតហើយidol", "ចាំញុមបីឆ្កែញុមអាធំចូលរាំអោយណានីម៉ង😏😂😘", "គ្មានអ្នកrap ក៏នៅតែល្បី មានអ្នកrapក៏នៅតែល្បី មិនចាញ់អ្នកខ្លះ❤️❤️"។ ហើយក៏នៅមាន comment ល្អៗជាច្រើនទៀត។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទៅស្តាប់ទាំងអស់គ្នាទៅមើល ថាឡូយដូចអ្វីដែលគេនិយាយទេ៕























No comments