អ្នកនាង យុគ ចិន្តា ឆ្លើយតបរឿងមួយក្នុងពេលចូលរួមបុណ្យសព នាយ វីតាមីនសេ បើទោះមានមនុស្សមួយចំនួនខ្លាចរឿងនេះក៏ដោយ (មានវីដេអូ)
នៅមុននេះបន្តិច គេឃើញក្នុងហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានបង្ហោះវីដេអូ មួយដែលអ្នកនាង យុគ ចិន្តា បានចូលរួមពិធីបុណ្យសព នាយ វីតាមីនសេ ហើយក្នុងនោះផងដែរហ្វេសប៊ុកខាងលើក៏បានសរសេរបញ្ជាក់បន្ថែមទៀតផងដែរថា៖ "អ្នកនាង យុគ ចិន្តា និយាយអ្វីខ្លះចំពោះមរណៈទុក្ខ តារាកំប្លែង នាយ វីតាមីនសេ សូមមទស្សនា វិដេអូ ខាងក្រោមៈ សូមអរគុណ ឯកឧត្តម យិន សារ៉ាន់ និងលោកជំទាវ អ៊ាន អេឡែន ចូលបុណ្យ 200$ , ឯកឧត្តម គឹម ប៉ុណ្ណា និងលោកជំទាវ អ៊ាន សុខា 100$ លោក ខេមរៈ ភារុណ និងភរិយា ចូលបុណ្យ 50$ ។"
ស្រមពេលចូលរួមជាមួយគ្នានោះ គេក៏បានឃើញលោក អឹុម ជីវ៉ា បានធ្វើការសាកសួររឿងមួយផងដែរថា មានពិធីបុណ្យសពរបស់សិល្បករគេតែងសង្កេតឃើញវត្តមានរបស់ពិធីការនីជើងចាស់ យុគ ចិន្តា ចូលរួមជានិច្ច ដោយមិនខ្លាចពីការឆុងឆ្នាំ ខ្លាចមានគ្រោះអ្វីឡើយ។ ហើយភ្លាមៗនោះអ្នកនាង យុគ ចិន្តាក៏បានឆ្លើយតបវិញផងដែរថា នេះជាអ្វីដែលមនុស្សមានជំនឿរៀងៗខ្លួនខ្លាចឆុងនេះ ខ្លាចមានគ្រោះ ប៉ុន្តែសម្រាប់អ្នកនាងការចូលរួមបុណ្យសពគឺជាការរំលែកទុក្ខនៃក្រុមគ្រួសារនៃសព ដូចនេះហើយ អ្នកនាង ពុំដែលគិតចំពោះបញ្ហាឆុងនេះឡើយ។ ដូចនេះដើម្បីជ្រាប់កាន់តែច្បាស់ជាងនេះសូមទស្សនាវីដេអូរបស់គាត់ទាំងអស់គ្នា។
គួររំលឹកឡើងវិញផងដែរថា ចំពោះកម្មវិធីបុណ្យ ត្រូវបានអ្នកនាង ប៉េងប៉ោង កូនស្រីបង្កើតនាយ វីតាមីនសេ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា "ស្អែកនេះ សពឪពុកខ្ញុំ នឹងដង្ហែរទៅតម្កល់ទុកលើឈាបនដ្ឋាន វត្តព្រះបារមី មង្គត់បុរី កាបិលភ័ស្ស នៅម៉ោង ២រសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ហើយនៅម៉ោង ៦ល្ងាចថ្ងៃដដែល បូជាសព"។៕

Post a Comment