ក្តៅៗ!!! សារបកស្រាយពី លោក សុះ ម៉ាច នូវចង្វាក់ឬចម្រៀងមួយ ដែលកំពុងមានការយល់ច្រឡំជាខ្លាំង
នៅមុននេះបន្តិច នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់លោក សុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរ បានចេញមុខបញ្ជាក់ការពិត ក្រោយមានការយល់ច្រឡំជាច្រើនថា ចង្វាក់ឬចម្រៀងកន្ទ្រឹមកើតចេញមកពីប្រភពរបស់ខ្មែរ។ ដូច្នេះតាមរយៈការពន្យល់ និងបកស្រាយរបស់លោក សុះ ម៉ាច ខាងក្រោមនេះអាចធ្វើឲ្យមហាជនខ្មែរ បានយល់កាន់តែច្បាស់លើករណីនេះមួយនេះ។ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖
"ឈប់នាំគ្នាបន្តយល់ច្រឡំទៀតទៅលោកអ្នកកវីនិងមិត្តអ្នកសិល្បៈ:ទាំងឡាយ រួមទាំងបងប្អូនមហាជនដែល និយមគាំទ្រសិល្ប:ជាតិ យើង អើយ!តាំងពីឆ្នាំ១៩៥០ រហូតមកដល់១៩៧៥ ពុំមានវីរះកវីវីរះសិល្បករសិល្បការិនីនិពន្ធនិងច្រៀងបទចម្រៀងកន្ទ្រឹមនោះទេ គឺមានតែចង្វាក់ដែលស្រដៀងហើយរាំដូចគ្នានោះគឺឡាំលាវប៉ុណ្ណោះ!កន្ទ្រឹមទើបតែមានវត្តមានក្នុងប្រទេសយើងក្នុងឆ្នាំ១៩៩៦.៩៧.នេះទេ .កន្ទ្រឹមជារបស់បងប្អូនជាយដែន សុរិន្ទ បុរីរ៉ាំ ស្រះកែវ សុីសាកេត ...ដែលច្រៀងជាភាសាខ្មែររដឺនជាមួយភាសាថៃ ដែលប្រគំុដោយស្គដៃនិងទ្រអ៊ូដែលសព្វថ្ងៃនេះគេប្រគុំបញ្ចូលជាមួយហ្គីតានិងអ៊័កស្គឈុត .និយាយជារួមកន្រ្ទឹមមិនមែនជារបស់ខ្មែរសុទ្ធសាធនោះទេ។ គួរឈប់បន្តយល់ច្រឡំរបស់គេថាជារបស់ខ្លួនទៀតទៅ។ ក្រៅពីរបាំបុរាណរបាំប្រជាប្រិយនិងចម្រៀងប្រពៃណីប្រជាប្រិយ( រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាវ តាលុង ចូកកំពឹស ប្រឺន ខម ) ពុំមែនជារបស់យើងនោះទេ ចូរឈប់យល់ច្រឡំ ហើយនាំគ្នាថែរក្សានូវអ្វីដែលជាសម្បត្តិមរតកដូនតាយើងទាំងនោះអោយគង់វង្សទៅ។"៕

Post a Comment