Header Ads

ញាប់ម៉ង!!! មិននឹកស្មានថាលោក ព្រាប សុវត្ថិ ខ្ចីលុយគេតាំងពីឆ្នាំុមុន រហូតដល់ពេលនេះនៅអត់ទាន់សងគេទៀត (មានវីដេអូ)

កាលពីឆ្នាំមុន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ផលិតកម្មរស្មីហង្សមាសបានបង្ហោះបទចម្រៀងមួយបទក្រោមចំណងជើងថា "អរគុណដែលឲ្យខ្ចីលុយ" ដែលបកស្រាយរួមគ្នា ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា ដែលបទចម្រៀងមួយនេះពិតជាមានការទាក់ទាញ និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនផងដែរ ហើយបទចម្រៀងមួយនេះគឺលោក ព្រាប សុវត្ថិ បានខ្ចីលុយពី កញ្ញា ឱក សុគន្ធកញ្ញា។


ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ផលិតកម្មរស្មីហង្សមាសបានបង្ហោះបទចម្រៀងមួយបទទៀតហើយ ដែលស្រដៀងទៅនឹងឆ្នាំមុនដែរ តែម្តងនេះ កញ្ញា ឱក សុគន្ធកញ្ញា តេមកទារលុយពីលោក ព្រាប សុវត្ថិ ដែលមិនទាន់សងកាលពីខ្ចីឆ្នាំមុន ដោយបទចម្រៀងមួយបទនេះមានចំណងជើងថា "លុយជំពាក់ពេលណាាសង" ជាមួយស្ទីលកាន់តែប្លែកជាងឆ្នាំមុនទៅទៀត។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាបទចម្រៀងនេះទាំងអស់គ្នា៕





















No comments