Header Ads

នៅចាំបុរសស្មោះស្នេហ៍ម្នាក់នេះទេ តាមពិតគាត់មានមុខរបរមួយដែលធ្វើឲ្យមហាជនមានការខកចិត្តចំពោះគាត់ជាខ្លាំង (មានវីដេអូ)

កាលពីកន្លងទៅ កំឡុងខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ តាមស្រឡាញ់នារីម្នាក់តាំងពីខេត្តព្រះវិហារ មកដល់ទីក្រុងភ្នំពេញ ដែលបានបង្ហាញចិត្តស្មោះរបស់ខ្លួនជូននារីម្នាក់នេះ ហើយក៏បានធ្វើឲ្យមហាជនទូទៅមានការកោតសរសើរជាខ្លាំងថាបុរសម្នាក់នេះជាខ្លាំង។ តែអ្វីៗប្រហែលជាធ្វើឲ្យមហាជនមានការខកចិត្តជាខ្លាំងហើយមើលទៅព្រោះមុខរបរបុរសម្នាក់នេះពិតជាមិនធម្មតាមែន។


ជាក់ស្តែងនៅមុននេះបន្តិចគេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ ឈ្មោះ Socheat Heang បានសរសេរសារមួយយ៉ាងខ្លីថា៖ "បុរសចិត្តស្មោះស្វែងរកស្មេហ៍ពីខេត្តព្រះវិហារមកដល់ភ្នំពេញ ដែលនារីគ្រប់រូបប្រាថ្នាចង់បានគូអនាគត😁​ស្រលាញ់តែចិត្តមិនគិតរូបសម្បត្តិ​ដូចគាត់ហើយចេះទិញរបស់ប្រែនៗផ្ញើគូស្នេហ៍ដូចជា អាវវ៉ែនតា ប៊ីគីនី ថ្លៃៗ👙👙👗 #ការពិតជាចោរកាច់កម៉ូតូ"


បងប្រុសខាងលើគាត់ក៏បានបន្ថែមទៀតថា៖ 

" សុខពិសិដ្ឋ ហៅ សុខ សុភាព មុខសញ្ញាលួចម៉ូតូ និងធ្លាប់ធ្វើសកម្មភាពតាមសាលា និងកន្លែងផ្សេងៗក្នុងខេត្តកំពង់ចាម៖
ទី១. លួចម៉ូតូនៅសាលាបណ្តុះបណ្តាលគរុកោសល្យ
ទី២. ចេញពីគុកទៅលួចម៉ូតូនៅសួង(កាលពីមិនទាន់បំបែកខេត្តត្បូងឃ្មុំ)
ទី៣. លួចនៅមន្ទីរសាធារណការ
ទី៤. លួចបន្លំម៉ូតូនៅកន្លែងខនសឺត ជិតផ្សាររាត្រី បន្ទាប់មកទៅលួចម៉ូតូ នៅស្វាយរៀងទៀត"
















No comments