Header Ads

មិននឹកស្មានថា លោក ព្រាប សុវត្ថិ និងកូនៗទាំង៣នាក់ មានអ្នកគាំទ្រសម្រុកមកថតជាមួយច្រើនអញ្ចឹងសោះ សូម្បីតែអង្គរក្សទប់ទល់មិនចង់បាន (មានវីដេអូ)

មានអ្នកមួយចំនួនធំប្រាកដជាធ្លាប់ស្គាល់ និងគាំទ្រកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទាំងពេលកន្លងទៅ ក៏ដូចជាថ្មីៗនេះផងដែរ ដោយបានសរសើរពីទឹកចិត្ត និងភាពស្មោះត្រង់របស់លោកជាមួយភរិយាដោយមិនមានការប្រែប្រួលឡើយ ហើយក៏មិនដែលមានរឿងអាស្រូវស្នេហាអ្វីដែរចំពោះលោក។ បច្ចុប្បន្ននេះលោកមានកូនសុទ្ធតែប្រុសដល់ទៅបីនាក់ ហើយពេញកំលោះអស់ហើយ។


មិនត្រឹមតែប៉ុណ្ណោះទេ គេតែងតែសង្កេតឃើញថារាល់ពេលដែលលោកធ្វើដំណើរទៅណាក៏ដោយ ក៏មានមនុស្សជាច្រើនតែងតែចោមរោមលោក ព្រមទាំងសុំថតជាមួយ ហើយក៏មានមនុស្សមួយចំនួនបានកត់សំគាល់ឃើញថាលោកមិនដែលមានការធុញទ្រាន់ចំពោះអ្នកគាំទ្រណាម្នាក់ឡើយ ឲ្យតែមានមនុស្សមកសុំថត រឺក៏និយាយលេងជាមួយលោក លោកតែងតែនៅកំដររហូតបើទោះបីជាលោកមានការរវល់ការងារយ៉ាងណាក៏ដោយ។


ជាក់ស្តែងកាលពីម្សិលមិញនេះគេឃើញលោក បានបង្ហោះវីដេអូមួយដែលបានបង្ហាញឲ្យឃើញរឹតតែច្បាស់ថាលោក ហើយនិងកូនៗទាំង៣នាក់របស់លោកពិតជាទទួលបានការគាំទ្រខ្លាំងមែន ព្រោះមានអ្នកគាំទ្រជាច្រើនបានរងចាំនៅក្បែរឡានដើម្បីចង់ថតរូបភាពជាមួយ បន្ទាប់ពីលោកបានចេញពីការចូលរួមការប្រគំតន្ត្រីមួយកន្លែង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាទាំងអស់គ្នា៕


































No comments