Header Ads

តារាចម្រៀង ស៊ឹម ថៃណា ប្រកាសលក់វីឡារបស់ខ្លួនយ៉ាងបន្ទាន់ ព្រោះតែស្ថានភាពជំងឺម្តាយ

តារា​ចម្រៀង​សម្បុរ​ស្រអែម​ សិច​ស៊ី ស៊ឹម ថៃណា ពេលនេះកំពុងតែមានទុក្ខកាន់តែខ្លាំងរហូតដល់ថ្នាក់គាត់ប្រកាសលក់វីឡាជាទីស្រឡាញ់របស់ខ្លួន នេះក៏ព្រោះតែស្ថានភាពជំងឺម្តាយរបស់ខ្លួនត្រូវការចំណាយប្រាក់ដ៏ច្រើនដើម្បីធ្វើការព្យាបាល ដោយក្នុងនោះ ថៃណា ក៏បានសរសេរសារបញ្ជាក់បន្ថែមទៀតផងដែរថា៖


"ដោយសារស្ថានភាពជំងឺម្តាយនាងខ្ញុំត្រូវការចំណាយប្រាក់ដ៏ច្រើន​ ដើម្បីព្យាបាលបន្ត​ ដូច្នេះនាងខ្ញុំត្រូវការលក់ផ្ទះបន្ទាន់​ ជាប្រភេទវីឡាភ្លោះប្រភេទ​ Twin A ទីតាំងស្ថិតនៅក្នុងបុរីដឹផ្លរ៉ា​
តំលៃអាចឆាតមកក្នុងហ្វេសបុកនាងខ្ញុំផ្ទាល់🙏🙏ឫទំនាក់ទំនងតាមលេខទូរស័ព្ទ​ 012497576​ ឫ​ 089333435."៕



























No comments