Header Ads

សង្ស័យដល់ហើយ!!! តើ បទ ឆាយ វីរៈយុទ្ធ នឹងចេញឆាប់ៗនេះជាបទអ្វីទៅ? (មានចម្រៀង)

កាលពីពេលថ្មីៗនេះប្រហែលជាទស្សនិកជនបានស្តាប់បទចម្រៀងជាច្រើនរួចមកហើយពីបណ្តាផលិតកម្មផ្សេងៗនោះ ដូចជាបទ "បីឆ្កែចូលរាំ" ដែលជាសំនៀងរបស់ អ្នកនាង ពេជ្រ សោភា ហើយក៏មានបទ "រាំជាន់អាចម៍ឆ្កែ" ដែលច្រៀងដោយលោក ចេន រ៉ូហ្វើ និងបទ "អាគីមិត្តខ្ញុំ" ដែលបានបកស្រាយដោយ កញ្ញា ឱក សុគន្ធកញ្ញា។ បើនិយាយរួមគឺបទចម្រៀងទាំងបីនេះ ទាក់ទងទៅនឹងសត្វឆ្កែតែម្តង។ ហើយក៏មិនដឹងថានៅមានបទអ្វីផ្សេងទៀតដែររឺអត់ទេ ដែលទាក់ទងជាមួយសត្វដែលគួរឲ្យស្រឡាញ់មួយនេះនោះ។


ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺលោក ឆាយ វីរៈយុទ្ធ បានបង្ហោះរូបមួយសន្លឺកដែលមានសត្វឆ្កែជិះម៉ូតូជាមួយ ព្រមទាំងគាត់សួរនូវសំនួរ ព្រមទាំងប្រាប់ពីអត្ថន័យខ្លះៗក្នុងបទចម្រៀងរបស់លោកដែលនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយក្នុងនោះលោកបានសរសេរថា៖


"តោះយើង! ទាយចំណងជើងបទចំរៀងទាំងអស់គ្នាទៀតហើយ! តើបទនេះជាបទអ្វី?
1. Day off Day off ដល់ហើយ
ម៉ែអើយពុកអើយ កូនសែនអរខ្លាំង ខំស្រូត2នាក់ឆ្កែខ្ញុំ ងើបពីព្រលឹមចាកចេញពីក្រុង។
2. ផ្លូវថ្នល់ជិះពីបីម៉ោង យូរដូចម្ភៃម៉ោងព្រោះខ្ញុំទន្ទឹង ជិះម៉ូតូមើលឆ្វេងស្តាំ ខ្ញុំជ្រេញតែខ្លួនឯង គេសុទ្ធតែមានគូ។
3. ខ្ញុំវិញដឹកឆ្កែទៅស្រុក កើតទុក្ខទើបខ្ញុំរអ៊ូ តែពេលនឹករឿងចាស់ៗ ខ្ញុំស៊ូអត់គូចិញ្ចឹមឪម៉ែ..."

ដូចនេះសូមបងប្អូនកុំភ្លេចឆ្លើយជាមួយគាត់ផង ថាបទនេះជាបទអ្វីនោះ៕






























No comments