Header Ads

លោក អេន ឌី បានថតជាមួយតារាថៃកំពុងតែល្បីខ្លាំងក្នុងរឿង "បុព្វេសន្និវាស" ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង

ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​ និង​កំពុង​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ជុំ​វិញ​តំបន់​អាស៊ី​នា​ពេល​បច្ចុប្បន្ន​ Pope និង​ Bella បាន​ក្លាយ​ជា​តារា​ល្បី​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជា​ច្រើន។ ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​បុរាណ​ថៃ "បុព្វេសន្និវាស" ជាមួយ​គ្នា​ជា​លើក​ដំបូង​ តារា​ប្រុស​ស្រី​របស់​ប៉ុស្តិ៍លេខ ៣ Pope និង​ Bella ត្រូវ​អ្នក​គាំទ្រ​ស្រឡាញ់​ចូលចិត្ត​ជា​ច្រើន។ ដោយសារ​ការ​ស្ដែង​ចេញ​ពី​ការ​សម្ដែង​ដែល​សម​គ្នា​ឥត​ខ្ចោះ​របស់​តួ​អង្គ​ទាំង​ ២​ ដូច​ធម្មជាតិ​ពិតៗ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន។


ហើយនៅមុននេះបន្តិច តារា​សម្តែង​ប្រុស​កូនកាត់​ចិន ​លោក អេ​ន ឌី បានបង្ហោះរូបពីរសន្លឺកជាមួយតារាថៃដែលកំពុងតែល្បីក្នុងរឿងខាងលើបានធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលជាខ្លាំង នេះក៏ព្រោះតែតួសម្តែងទាំងពីរខាងលើនេះកំពុងធ្វើឲ្យអ្នកតាមដានទស្សនាភាគច្រើនចូលចិត្តអ្នកទាំងពីរនេះខ្លាំងណាស់ ដែលមើលទៅពោរពេញទៅដោយទេពកោសល្យពិតៗតែម្តង។ ដោយក្នុងនោះលោក អេន ឌីបានសួរមួយសំនួរថា៖ "ស្គាល់គាត់ទេ ?" ភ្លាមៗនោះមិត្តក្នុងហ្វេសប៊ុកក៏បានឆ្លើយភ្លាមៗផងដែរថាពិតជាស្គាល់ច្បាស់ណាស់ ព្រោះអ្នកទាំងពីរនាក់នេះបានសម្តែងរួមគ្នាក្នុងរឿង "បុព្វេសន្និវាស"៕






























No comments