ទីបំផុតស្ថានភាពជំងឺ របស់ លោក ហួរ ឡាវី ដែលជាឪពុករបស់ កញ្ញ វី ឌីណែត បានដឹងលទ្ធផលហើយ (មានវីដេអូ)
លោក ហួរ ឡាវី គឺជាតារាចម្រៀងជើងចាស់ សម្លេងស្អកមួយរូបដែលមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្រៅប្រទេស ហើយលោកក៏ត្រូវជាឪពុកបង្កើតរបស់តារាចម្រៀងរូបស្រស់ស្អាតម្នាក់ឈ្មោះ កញ្ញា វី ឌីណែត ផងដែរ ដែលនាងតែងតែទទួលនូវការបណ្តុះបណ្តាលពីឪពុករហូតក្លាយជាតារាចម្រៀងល្បីពេលបច្ចុប្បន្ននេះ។
ម្ចាស់បទ អាណែតបងអើយ រូបនេះគេតែងតែឃើញក្នុងកម្មវិធីសិល្បៈនៃស្ថានីយ៍ទូរទស្សន៍ផ្សេងៗផងដែរ មួយវិញទៀតមានមហាជនមួយចំនួនក៏នៅតែពេញចិត្តចំពោះសម្លេងស្អករបស់លោកផងដែរ ហើយបទដែលនៅដក់ជាប់ក្នុងក្រអៅបេះដូងរបស់អ្នកស្តាប់ភាគច្រើននោះគឺ "អាល័យក្លិនអូន" "សែនអាល័យ" "ឲ្យបងសុំស្រឡាញ់ផង" "ពីរម៉ាត់យ៉ាងខ្លី" ហើយក៏នៅមានបទពិរោះៗជាច្រើនទៀតដែលមានភ្ជាប់មកជាមួយចម្រៀងរបស់លោកនៅខាងក្រោមនេះ។
ចំណែកកាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុករបស់គាត់ដែលសាច់ញាតិរបស់គាត់បានប្រាប់ពីស្ថានភាពជំងឺថា "លោកគ្រូ ហួរ ឡាវី ចូលមន្ទីរពេទ្យបន្ទាន់"។
ចំណែកកាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុករបស់គាត់ដែលសាច់ញាតិរបស់គាត់បានប្រាប់ពីស្ថានភាពជំងឺថា "លោកគ្រូ ហួរ ឡាវី ចូលមន្ទីរពេទ្យបន្ទាន់"។
ហើយសម្រាប់ថ្ងៃនេះវិញ ស្ថានភាពជំងឺរបស់លោកបានប្រសើរវិញហើយ ដោយក្នុងនោះលោកបានសរសេរសារម្តងទៀតផងដែរថា៖ "ខ្ញុំបាទសូមអរគុណដល់បងប្អូនកូនក្មួយមិត្តភក្រ្ត័ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលបានជួយយកចិត្តទុកដាក់ព្រួយបារម្ភពីសុខភាពរបស់ខ្ញុំ។ ពេលនេះខ្ញុំបាទបានធូរស្បេីយច្រេីនហេីយ និងកំពុងសំរាកនៅផ្ទះ។ ជាចុងក្រោយសូមទេវតាឆ្នាំថ្មីជួយថែរក្សាបងប្អូនកូនក្មួយមិត្តភក្រ្ត័ទាំងអស់ អោយមានសុខភាពល្អ និង ប្រកបការងារអ្វីអោយបានសំរេចដូចបំណង" ៕
Post a Comment