សាហាវណាស់!!! ម្តាយបណ្តើរកូន ទៅសម្លាប់ចោលក្នុងទឺកប្រឡាយ ដោយសារហេតុផលស្ទើរមិនគួរឲ្យជឿ (មានវីដេអូ)
ថៃ៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងចំពោះក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ៣ឆ្នាំ ត្រូវបានម្តាយរបស់ខ្លួនយកទៅសម្លាប់ចោលក្នុងប្រឡាយទឹកមួយ ដែលបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ហើយសឹងតែមិនជឿថាម្តាយរូបនេះមានចិត្តដ៏សាហាវអញ្ចឹងសោះ។
ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងខេត្ត Nonthaburi ប្រទេសថៃ។ ហើយនៅពេលនេះប៉ូលិសបានចាប់ម្តាយរូបនេះហើយ បន្ទាប់ពីបានមើលឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពមួយរបស់អ្នកភូមិ ទើបមានការសង្ស័យថាជាម្តាយជាអ្នកយកកូនទៅសម្លាប់។
កាមេរ៉ាទីមួយបានបង្ហាញឲ្យឃើញថាមានស្ត្រីម្នាក់ពាក់អាវពណ៌ផ្កាឈូក ព្រមជាមួយការដឹកដៃក្មេងប្រុសម្នាក់ នៅសំដៅទៅកាន់ប្រឡាយទឺក។ ហើយប្រហែលជាកន្លះម៉ោងក្រោយមក មានកាមេរ៉ាមួយទៀតបានបង្ហាញឲ្យឃើញថា ម្តាយរូបនេះបានដើរចេញពីប្រឡាយទឹកនេះតែម្នាក់ឯង ហេតុដូចនេះហើយ ទើបមានការសង្ស័យ រហូតចាប់បានម្តាយរូបនេះមកសួរចម្លើយទៅ។
បន្ទាប់ពីប៉ូលិស បានចាប់ខ្លួន និងសាកសួររួចហើយនោះ ម្តាយរូបនេះបានសារភាពថាខ្លួនពិតជាបានសម្លាប់កូនខ្លួនឯងពិតប្រាកដមែន ហើយមូលហេតុនោះគឺដោយសារតែមានភាពតានតឹងក្នុងខ្លួនខ្លាំងពេក ដោយពឹងសាច់ញាតិឲ្យជួយមើលកូននេះ តែសាច់ញាតិបានប្រគល់ប្រឡប់មកវិញ ដែលបានធ្វើឲ្យខ្លួនពិបាកក្នុងការធ្វើការជាខ្លាំង ទើបឈានដល់ការសម្លាប់កូនចោលបែបនេះ។ នៅពេលនេះប៉ូលិសកំពុងរៀបចំសំណុំរឿងមួយនេះ និងធ្វើការកាត់ទោសតាមក្រោយ៕

Post a Comment