សម្លេងស្រែកទ្រហោរយំពេញរោងបុណ្យ ដោយសារតែប្អូនស្រីដ៏ស្រស់ស្អាតម្នាក់នេះ ស្លាប់ទាំងវ័យក្មេង
បើយោងតាមហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គព្រះនាម Dara Sambath បានបង្ហោះសារមួយដ៏សោកសៅបំផុត គឺប្អូនស្រីម្នាក់ឈ្មោះ ហ៊ាន ដាលីន ដែលប្អូនស្រីបានទទួលមរណៈភាពកាលពីរំលងអាធ្រាត្រ នៅមន្ទីររុស្ស៊ី ដោយជំងឺរលាកស្រោមខួរ ទាំងនៅវ័យក្មេង ហើយប្អូនស្រីរូបនេះ គឺជានិសិត្ស នៃដេប៉ាតឌឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថាន ភាសាបរទេស របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ដោយក្នុងនោះផងដែរព្រះអង្គក៏បានបញ្ជាក់បន្ថែមទៀថា៖
"សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះប្អូនស្រី Hean Dalin ដែលប្អូនស្រីបានបាត់បង់ជីវិតនៅមន្ទីរពេទ្យរុស្សីកាលពីរំលងអាធ្រាត្រ សូុមឲ្យវិញ្ញាណក្ខន្ធរបស់ប្អូនស្រីបានកាន់សុគតិភពផងចុះ ហើយសូមប្អូនស្រីកើតជាតិណាៗសូមមានអាយុយឺនយូរ កុំឲ្យអាយុខ្លីដូចជាតិនេះ ។
បញ្ជាក់៖ សពរបស់ប្អូនស្រីដាលីន ប្រារព្ធធ្វើនៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។
អាស្រ័យដូចនេះសូមសាច់ញាតិនិងមិត្តភ័ក្ដិព្រមទាំងអ្នកដែលតែងតែស្គាល់ប្អូនស្រី អាចអញ្ជើញចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារនៃសព ។ សូមអរគុណ
ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក .ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០១៨"៕

Post a Comment