ផ្ទះរបស់តារាសម្តែងជើងចាស់ អម្ពរ ទេវី ដែលគាត់រស់នៅសព្វថ្ងៃ ពិតជាមានភាពទាក់ទាញខ្លាំងណាស់
តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជាហើយ តាមការគ្រោងទុក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រោយពីជាប់កិច្ចសន្យាជាមួយផលិតករពីររូប។ ចំពោះដំណើរមកដល់នេះបានធ្វើឲ្យកក្រើកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាំងពីព្រឹក រហូតដល់ម៉ោងជាង១រសៀល ព្រោះមានអ្នកគាំទ្រ សាច់ញាតិ និងអ្នកសិល្បៈទៅឈរចាំទទួលតារាសម្ដែងជើងចាស់រូបនេះយ៉ាងច្រើនកុះករ។
ដំណើរពីអាមេរិក មកកាន់កម្ពុជាសាជាថ្មីម្ដងទៀតរបស់អ្នកនាង អម្ពរទេវី គឺមានរយៈពេល ២ ខែ គឺក្នុងគោលបំណងថតរឿងភាគថ្មីឲ្យផលិតកម្ម Red Picture រឿង "ឆន្ទា" ដាក់បញ្ចាំងនៅទូរទស្សន៍ CTN និងផលិតកម្ម LD រឿង "កាកី" គ្រោងនឹងដាក់បញ្ចាំងនៅទូរទស្សន៍ PNN ។
នេះគឺជាដំណើរចុះមកថតកុនលើកទី២របស់អ្នកនាង អម្ពរទេវី បន្ទាប់ពីបានថតភាពយន្តខ្នាតធំ១ រឿងឲ្យអ្នកស្រី ពាន់ ភួងបុប្ផា កាលពីពេលកន្លងទៅ។ ការបង្ហាញវត្តមានលើកទី២នេះដែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅសិល្បៈ។ ក្នុងនោះផងដែរ ដំណើរមកកាន់កម្ពុជាក្នុងគោលបំណងមកថតខ្សែភាពយន្តជាលើកទី២ នេះអ្នកនាង អម្ពរទេវី មកជាមួយកូនប្រុស និងម្ដាយ គ្មានវត្តមានស្វាមីមកជាមួយទេ។
ជាក់ស្តែង បើងាកមកមើលពីជីវិតជីវិតឯកជនរបស់អ្នកនាងវិញ គឺពិតជាមានសុភមង្គលខ្លាំងណាស់ ដោយតែងតែឃើញអ្នកនាងមានដំណើរកម្សាន្តជាញឹកញាប់ មិនតែប៉ុណ្ណោះទេ របស់របរប្រើប្រាស់ក៏មិនណយផងដែរ ហើយមួយវិញទៀតប្រហែលជាមានមហាជនមួយចំនួនចង់ស្គាល់ផ្ទះរបស់អ្នកនាងហើយមើលទៅថាតើមានរូបរាងយ៉ាងម៉េចដែរ តែការរំពឹងរងចាំមើលរបស់លោកអ្នកពិតជាមិនខុសបំណងឡើយ ដែលកាលពីកន្លងទៅនេះក៏ធ្លាប់បានឃើញអ្នកនាងផ្ទាល់បានបង្ហោះរូបមួយសន្លឹកពីផ្ទះរបស់គាត់ផងដែរ ម៉ូតផ្ទះមួយនេះពិតស្អាត និងជាម៉ូតទាក់ទាញខ្លាំងណាស់ ម្យ៉ាងវិញទៀតទីធ្លាខាងមុខផ្ទះពិតជាធំទូលាយផងដែរ៕

Post a Comment