Header Ads

សល់តែ១ខែទៀតទេ ដឹងតែសប្បាយទៀតហើយ ជាមួយបុណ្យភូមិ (មើលវីដេអូនេះទៅដឹងពីទីតាំងគេធ្វើនៅណាហើយ)

កាលពីឆ្នាំ២០១៧ បុណ្យភូមិ ត្រូវបានគេរៀបចំ នៅវត្តទួល​ក្រសាំង​ ដែលស្ថិតនៅក្នុង ​ស្រុកស្អាង​ ខេត្ត​កណ្តាល ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករស្ទើរតែមិននឹកស្មានដល់។ ក្នុងនោះផងដែរបើយោងតាមអ្នក​សម្រប​សម្រួល​​ផ្នែក​ព័ត៌មាន​របស់​កម្មវិធី​​បុណ្យ​ភូមិ​​ ២០១៧ ​បាន​ឲ្យ​ដឹង​ថា​​ ​មាន​អ្នក​ចូល​រួម​​​ទស្សនា​ និងលេង​កម្សាន្ត​ សរុប​ជាង​​ ៣​​ម៉ឺន ​នាក់​ឯ​ណោះ​ ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​​។​ ក្នុង​មួយ​ថ្ងៃៗ​មាន​មនុស្ស​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​ ​ហើយ​​កក​កុញ​​ខ្លាំង​​ ​នៅ​ថ្ងៃ​ទី​ ២​ និង ទី​៣​​​ ព្រោះ​ចំ​ថ្ងៃ​ចុង​សប្ដាហ៍​។​ ​ក្រៅ​ពី​នេះ​គឺ​មាន​អ្នក​​ស្ម័គ្រ​ចិត្ត​ចូលរួម​ជួយ​​ក្នុង​កម្មវិធី​ប្រមាណ​​ជាង​១៣០​នាក់​ទៀត​​។


ចំណែកឯបុណ្យភូមិ​ឆ្នាំ២០១៨ នេះវិញ ត្រូវបានគេប្រកាសជាផ្លូវការហើយ តាមរយៈខ្សែវីដេអូខ្លីមួយ ហើយនេះគឺ​ជា​លើកទី៥ នៃបុណ្យភូមិ ​សម្រាប់​ឆ្នាំ២០១៨ នេះ ​ដែល​នឹង​ធ្វើ នៅ​វត្តគោក​អំពិល​ តាមផ្លូវ​៦០ម៉ែត្រ​ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​ ចាប់ផ្ដើមពីថ្ងៃទី០៦​ ដល់ទី០៨ ខែមេសា។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖
































No comments