Header Ads

រដ្ឋមន្ត្រីមុាំល្ហុង កំពុងថ្ងូរខ្វះលុយ ពង្រីកអាជីវកម្មបន្ថែម ដើម្បីកែឆ្នៃ រថយន្ត Rolls Royce ស៊េរីឆ្នាំ ១៩៦១

ភ្នំពេញៈ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រដ្ឋ​មន្ត្រី​ ម៉ាំល្ហុង​ លោក ម៉ៅ បូរ៉ា​ ដែល​ទើប​តែ​បាន​ប្រើ​រថយន្ត​កែច្នៃ​ថ្មី​មាន​ឡូហ្គោ​ខាង​មុខ​ម៉ាក​រ៉ុលរ៉យ​ ពណ៌​លឿង​ស្រស់ ខាង​ក្រោយ​មាន​កញ្ចក់​ថ្លា​សម្រាប់​ដាក់​ម៉ាំល្ហុង​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន​នោះ​ ឥឡូវ​លោក​ក៏​គ្រោង​ពង្រីក​មុខ​របរ​បន្ថែម​ទៀត ដើម្បី​ចង់​ឲ្យ​ឆាប់​បាន​សម្រេច​ក្តីប្រាថ្នា​ទិញ​ផ្ទះ​វីឡា​កូន​កាត់​តម្លៃ​ប្រមាណ​ជាង ៧ ម៉ឺន​ដុល្លារ។ ជា​មុខរបរ​បន្ត​ពី​ម្តាយ​មក​​ជាង ២០ ឆ្នាំ​ ​លោក ម៉ៅ បូរ៉ា បាន​លក់​ម៉ាំ​នៅ​​ក្រុង​ភ្នំពេញ​បាន​ជិត ១ ទសវត្សរ៍​ហើយ​។


បុរស​ជា​អ្នក​លក់​ម៉ាំល្ហុង​ ដែល​ធ្លាប់​បាន​ប្រើ​កង់ និង​ឈាន​ដល់​ម៉ូតូ​ជិះ​ឆ្វែល​ដឹក​ម៉ាំ ​ទៅ​លក់​នៅ​តាម​ទី​ប្រជុំជន​នានា​អម​ដោយ​ឧបករណ៍​បំពង​សំឡេង និង​តុប​តែង​កាយ​ពាក់​អាវ​ធំ​​កាលីប​ដូច​តារា​ល្បី បាន​អភិវឌ្ឍ​ខ្លួន​មួយ​កម្រិត​ទៀត​ជា​រថយន្ត​ប្រើ​គំនិត​កែច្នៃ​ថ្មី​កាន់​តែ​ទាក់ទាញ​ខ្លាំង​ជាង​មុន នៅ​ក្នុង​មុខ​របរ​ចាស់ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០០៨ មក។


ហើយពេលថ្មីៗនេះ​ លោក បូរ៉ា ព្រោះតែចង់ពង្រីកមុខរបរលោកបន្ថែម លោកក៏បានបង្ហោះសារមួយដើម្បីអាចមានបងៗណាជួយគាត់បាន ដោយសរសេរបញ្ជាក់បន្ថែមថា៖ "ខ្ញុំបាទ បូរ៉ា កំពុង កែឆ្នៃឡានម៉ូតថ្មីរមួយ ទៀតហើយ ទុកដឹក ផ្លែដូង នឹង ចាហួយដូង តើមានបងៗណា ចង់ជួយ ជាថាវិការខ្លះៗ ទេបើមាន អ្នកជួយ ខលមកខ្ញុំ បាទ បូរ៉ា 093979796 សូមអគុណ ទុកជាមុន កំពុងតែ ខ្វះលុយកែឆ្នៃផង ឡាននេះ ម៉ាក រ៉ូរ៉យ សារីចាស់ ផលិត នៅក្នុងឆ្នាំ 1961"៕































No comments