Header Ads

ល្បីខ្លាំងតែម្តង!!! គ្រាន់តែឆ្មារមួយក្បាលនេះធ្វើឲ្យគេស៊ែរ ព្រមទាំងមានព័ត៌មានចុះផ្សាយជាច្រើនទៀត

បើយោងតាមសារព័ត៌មានបរទេសមួយឈ្មោះ Dailymail បានចុះផ្សាយរឿងដែលចម្លែក និងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ក្នុងប្រទេសរៀតណាម ដោយសារតែសត្វឆ្មារដ៏គួរឲ្យស្រឡាញ់មួយក្បាល។ ជាទូទៅមនុស្សតែងតែគិតថា ប្រសិនបើមានសាច់ត្រី រឺក៏សាច់អ្វីផ្សេងទៀត នឹងត្រូវដាក់ឲ្យឆ្ងាយពីសត្វមួយនេះជាក់ជាមិនខាន តើមែនទេ? តែសត្វឆ្មារមួយនេះគឺមិនដូចជាសត្វឆ្មារដ៏ទៃឡើយ ព្រោះវាមានចំនុចពិសេសរបស់វា។


ឆ្មារមួយក្បាលនេះមានអាយុ ៣ ឆ្នាំ ដែលត្រូវម្ចាស់របស់វាដាក់ឈ្មោះជាភាសាវៀតណាមថា Chó តែបើសិនជាបកប្រែមានន័យជាសត្វឆ្កែទៅវិញ មូលហេតុដែលម្ចាស់ដាក់ឈ្មោះដូចនេះ ក៏ព្រោះតែសត្វឆ្មារមួយក្បាលនេះមានចរឹកដូចសត្វឆ្កែពេក។


ក្នុងនោះផងដែរបើតាមសំដីរបស់ម្ចាស់ឆ្មារមួយនេះ ដែលគាត់មានឈ្មោះថា Lê Quốc Phong អាយុ ២៥ ឆ្នាំ ដែលគាត់គឺជាអ្នកលក់ត្រី និងគ្រឿងសមុទ្រ នៅក្នុងផ្សារមួយកន្លែង ក្នុងក្រុង Hai Phong ប្រទេសវៀតណាមគាត់ក៏បានបន្ថែមទៀតថា បន្ទាប់ពីគាត់បានយកឆ្មារមួយនេះ ទៅកាន់កន្លែងលក់របស់គាត់ វាបានធ្វើឲ្យអតិថិជនជាច្រើនមានចាប់អារម្មណ៍ជាខ្លាំង ហើយគាត់ក៏លក់ដាច់ជាមុនច្រើនដែរ។


ម្ចាស់ឆ្មាររូបនេះបានបន្តទៀតថា គាត់ពិតជាស្រឡាញ់សត្វមួយនេះជាងមិត្តស្រីគាត់ទៅទៀត ដោយគាត់តែងតែនាំសត្វមួយនេះទៅតាមផ្សារដើម្បីទិញសំលៀកបំពាក់ ដោយមានអាវធំ និងវែនតាផងដែរ។ ហើយអ្វីដែលគួរឲ្យចម្លែកនោះសត្វឆ្មារមួយនេះវាចូលចិត្តឲ្យគេថតរូបវាខ្លាំងណាស់ មួយវិញទៀតវាចេះញុាំការ៉េម ក៏ដូចជាអាហារផ្សេងៗទៀតរបស់មនុស្សផងដែរ។ ចុងក្រោយក៏ចង់បញ្ជាក់ផងដែរថា ម្ចាស់ម្នាក់នេះ មានកូនឆ្មាររហូតដល់ទៅ២០០ក្បាលទៅហើយ មិនមែនមានតែមួយទេ៕




























No comments