ផ្ទុះល្បីម្តងទៀតហើយ!!! ចៅសម្តេចតេជោ ហ៊ុន សែន ជាប់ចំណាត់ថ្នាក់ជាសិស្សពូកែគណិតវិទ្យា លំដាប់ពិភពលោក
ភ្នំពេញ៖ យោងតាមរយៈគេហទំព័រ https://www.worldmathsday.com បានបង្ហាញយ៉ាងច្បាស់ថា កុមារី ពេជ្រមុន្នីលីណា បានជាប់ចំណាត់ថ្នាក់ជាសិស្សពូកែគណិតវិទ្យា លំដាប់ពិភពលោក។ កុមារី ពេជ្រមុន្នីលីណា កាលពីខែមករា ឆ្នាំ២០១៨កន្លងទៅនេះ នាងដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យាកម្រិតអាស៊ី ជាមួយពិន្ទុ ២,៣៥០ពិន្ទុ។ ដោយការប្រឡងគណិតវិទ្យាមួយនេះ ត្រូវបានធ្វើឡើងតាមរយៈកុំព្យូទ័រ ដោយមានសិស្សចូលរួមប្រកួតប្រជែងមកពីគ្រប់បណ្តាប្រទេសនៅលើពិភពលោក។
គួររំលឹកឡើងវិញផងដែរថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ ការដណ្តើមបានចំណាត់ថ្នាក់លេខ៤ នៅកម្រិតពិភពលោក និងចំណាត់ថ្នាក់លេខ១នៅកម្រិតអាស៊ីពីការប្រកួតគណិតវិទ្យា របស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានបង្ហាញនូវត្តមានកុមារីកម្ពុជាដំបូងគេនៅក្នុងតារាងនៃការប្រកួតប្រជែងគណិតវិទ្យាលើគេហទំព័រប្រឡងគណិតវិទ្យាលំដាប់ពិភពលោក។
ជ័យជម្នះនេះ ក៏ជាមោទនភាពមួយផងដែរសម្រាប់កុមារកម្ពុជា ហើយក៏ជាបង្ហាញថា កុមារកម្ពុជា មានសមត្ថភាពខ្ពស់មិនចាញ់បណ្តាប្រទេសដែលល្បាញល្បី និងជឿនលឿនលើពិភពលោកនោះឡើយ។ ជោគជ័យរបស់កុមារី ពេជ្រមុន្នីលីណា ក៏បានបង្ហាញថា កម្រិតនៃការអប់រំរបស់កម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានភាពល្អប្រសើរផងដែរ៕

Post a Comment