Header Ads

ឈប់យល់ច្រឡំទៅ តាមពិតស្ត្រីម្នាក់នេះមិនមែនជាភរិយារបស់ លោក ខេមរៈ សិរិមន្ត ទេ (មានវីដេអូបង្ហាញការពិត)

ក្នុងថ្ងៃនេះផងដែរមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីរូបរបស់នារីស្រស់ស្អាតម្នាក់ ដែលថតរួមគ្នាជាមួយលោក ខេមរៈ សិរិមន្ត ព្រមទាំងមានក្មេងប្រុសសង្ហាពីរនាក់ទៀត ដោយគេសង្ស័យថា នារីម្នាក់នេះថាជាភរិយារបស់លោក ខេមរៈ សិរិមន្ត។ បន្ទាប់ពីមានការភ្ញាក់ផ្អើលខ្លាំងមួយនេះបានកើតឡើងហើយ ក៏មានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមម្នាក់គាត់បានលើកឡើងថា នារីម្នាក់នេះគឺគាត់បានសំដែងរួមគ្នាជាមួយលោក ខេមរៈ សិរីមន្តទេ គឺនៅក្នុងបទ "គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ"។


បទចម្រៀងមួយនេះចេញតាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះក្នុង YouTube ផ្លូវការណ៍របស់ ផលិតកម្មរស្មីហង្សមាសតែម្តង តែវាគ្រាន់តែជាប្រភេទចម្រៀង [OFFICIAL LYRIC VIDEO] គឺមានន័យថា គ្រាន់តែតំឡើងអក្សរឲ្យយើងច្រៀងបណ្តោះអាសន្នប៉ុណ្ណោះ មិនទាន់ឃើញចេញ MV ផ្លូវការណ៍ទេ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថា វាជាការពិតដូចអ្វីដែលគេបានប្រាប់មែនរឺក៏អត់ សូមទស្សនាវីដេអូមួយនេះដូចខាងក្រោម៕
































No comments