Header Ads

ផ្ទុះខ្លាំងជាងមុនទៀត!!! បីនាក់រួមគ្នានេះ ពិតជាមិនធម្មតាមែន បទទើបចេញតែ១ម៉ោងសោះ ស៊ែរជាង ៤០០០ បាត់ទៅហើយ (មានច្រៀង)

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ទើបកន្លងផុតទៅក្តៅៗនេះ គេឃើញ ផលិតកម្មហង្សមាស បង្ហោះបទចម្រៀងមួយបទក្រោមចំណងជើងថា "បីឆ្កែចូលរាំ" ច្រៀងដោយ អ្នកនាង ពេជ្រ សោភា ដោយបទមួយនេះ មិនទាន់បាន១ម៉ោងផង ក៏មានអ្នកគាំទ្រចែករំលែកតៗគ្នាដល់ទៅជាង ២០០០ ទៅហើយ។


ហើយអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំងបន្ទាប់ពីបានស្តាប់បទនេះរួចហើយ ដោយអ្នកខ្លះបានសរសេរថា "ផ្ទុះទៀតហើយidol", "ចាំញុមបីឆ្កែញុមអាធំចូលរាំអោយណានីម៉ង😏😂😘", "គ្មានអ្នកrap ក៏នៅតែល្បី មានអ្នកrapក៏នៅតែល្បី មិនចាញ់អ្នកខ្លះ❤️❤️"។ ហើយក៏នៅមាន comment ល្អៗជាច្រើនទៀត។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទៅស្តាប់ទាំងអស់គ្នាទៅមើល ថាឡូយដូចអ្វីដែលគេនិយាយទេ។


ចំណែកថ្ងៃនេះវិញគេក៏ទើបតែឃើញផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងមួយបទទៀតហើយ ដោយត្រឹមតែរយៈពេល១ម៉ោងដូចគ្នាសោះ មានអ្នកស៊ែរឡើងកប់តែម្តង រហូតដល់ទៅជាង ៤០០០ ឯណោះ។ បទច្រៀងមួយបទនេះ មានចំណងជើងថា "រាំមួយៗ" ដោយច្រៀងបីនាក់រួមគ្នាតែម្តងគឺ អ្នកនាង ពេជ្រ សោភា លោក STEP និងប្អូនប្រុស ពេជ្រ ថៃ ជាមួយកាយវិការប្លែកៗ និងទាក់ទាញខ្លាំងមែនទែន គ្រាន់តែលឺបទនេះភ្លាមពិតជាចង់រាំតែម្តង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថា បទមួយនេះល្បីយ៉ាងណាទៅបានជាគេស៊ែរច្រើនយ៉ាងនេះនោះ សូមទស្សនា MV ផ្លូវការណ៍នៃបទមួយនេះដូចខាងក្រោម៕



























No comments