Header Ads

ពិតជាអាណិត តារាចម្រៀង វីរៈ និច ខ្លាំងណាស់ ពេលសម្តែងជាមួយតួប្រុសៗមួយចំនួន គឺគេតម្រូវឲ្យធ្វើបែបនេះ

កាលពីប៉ុន្មានថ្ងៃមុននេះគេឃើញ មានការភ្ញាក់ផ្អើលមួយជាខ្លាំងបន្ទាប់ពីតារាចម្រៀងវ័យក្មេង វីរៈ និច បានបង្ហោះរូបមួយសន្លឹក ជាមួយសារសរសេរថា ៖ "សង្សារថ្មីរបស់នាងខ្ញុំនៅក្នុង MV ចេញលក់ឆាប់ៗនេះ 😆" ដែលរូបមួយនេះមាននាង ជាមួយនាយ ចយ តែម្តង ក្នុងសម្លៀកបំពាក់ជាសិស្សសាលា ដូចនេះហើយបានបញ្ជាក់យ៉ាងច្បាស់ថា នាយ ចយ ពិតជាមានហាងឆេងហើយ បន្ទាប់ពីផលិតកម្មដ៏ធំមួយនេះហៅនាយមកសម្តែងផងដែរនោះ។


ហើយសម្រាប់ពេលថ្មីៗនេះទៀតរឹតតែមានការភ្ញាក់ផ្អើលមួយទៀតហើយ បន្ទាប់ពីឃើញមិត្តក្នុងហ្វេសប៊ុកម្នាក់ comment ជារូបភាពមួយសន្លឹក របស់ កញ្ញា វីរៈ និច និង នាយ ចឺម ដែលពួកគាត់កំពុងថត MV មួយ។ ហើយមូលហេតុដែលបានធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំងនោះគឺខាងតួចស្រី ត្រូវបានក្រុមផលិតករ តម្រូវឲ្យនាងដោះស្បែកជើងតែម្តង ដោយសារតែកំពស់របស់នាងខ្ពស់ជាងតួប្រុស ប្រសិនបើនាងពាក់ស្បែកជើងបន្ថែមទៀតនោះ។


គួររំលឹកឡើងវិញផងដែរថា កន្លងមកក៏ធ្លាប់មានពាក្យលេចលឺផងដែរ កាលដែលនាងសម្តែងជាមួយពូរបស់នាង គឺ ខាត់ ជេម ក៏ខាងផលិករតម្រូវឲ្យនាងដោះស្បែកជើងដូចគ្នាផងដែរ ព្រមជាមួយលោក ខាត់ ជេម ឋិតនៅទីដែលខ្ពស់ជាងនាងថែមទៀតផង។ សរុបជារួមគឺមានន័យថា តារាចម្រៀងស្រីម្នាក់នេះ ពិតជាមានការលំបាកខ្លាំងណាស់ រាល់ពេលដែលនាងបានសម្តែងជាមួយតួផ្សេងៗដែលមានកំពស់ទាបជាងនាងនោះ៕











































No comments