នៅចាំស្ត្រីតឿម្នាក់នេះទេដែលគ្រូពេទ្យហាមមិនឲ្យគាត់មានផ្ទៃពោះ ព្រោះខ្លាចគ្រោះថ្នាក់ដល់ជីវិត តែពេលនេះគាត់សម្រាលបានជោគជ័យហើយ
កាលពីពេលកន្លងទៅនេះមានគេហទំព័របរទេសមួយឈ្មោះ thesun.co.uk បានចុះផ្សាយពីនារីតឿម្នាក់ ឈ្មោះ Wei Chunlan ដែលមានកំពស់ជិត១ម៉ែត្រ អាយុ៣១ ឆ្នាំ ដែលគាត់ចង់បានកូនជាខ្លាំង តែគ្រូពេទ្យបានហាមមិនឲ្យយកព្រោះវានឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ អាចដល់អាយុជីវិតម្តាយ និងកូនថែមទៀតផង អាចមានរហូតដល់៥០ភាគរយ។ តែទោះជាយ៉ាងណាគាត់បានប្រាប់ថា គាត់ស្រឡាញ់ក្មេងណាស់ ហើយគាត់ និងស្វាមីពិតជាចង់បានមែន។
ជាលទ្ធផលចុងក្រោយ គ្រូពេទ្យក៏បានយល់ព្រមតាមសំណើរអ្នកទាំងពីរ។ ដោយមិនយូរប៉ុន្មាន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ត្រីម្នាក់នេះចាប់ផ្តើមឈឺពោះ ព្រោះអាចត្រូវដល់ពេលសម្រាល តែស្ត្រីម្នាក់នេះមិនអាចកើតតាមធម្មជាតិបានទេ គឺត្រូវតែវះកាត់ ព្រោះបើតាមការអះអាងពីគ្រូពេទ្យនោះ កូនក្នុងផ្ទៃគឺមានទំនន់ដល់ទៅ ២,៦ គីឡូក្រាមឯណោះ គឺកូននេះធំណាស់។
នៅទីបំផុតកូនម្នាក់នេះគឺអាចកើតបានសម្រេចហើយនៅពេលរសៀលក្នុងថ្ងៃដដែល ដោយការវះកាត់ពីសំណាក់គ្រូពេទ្យយ៉ាងយកចិត្តទុកដាក់បំផុត ព្រមជាមួយការផ្តល់នូវកំលាំងចិត្តពីស្វាមី និងប្អូនស្រីរបស់នារីតឿម្នាក់នេះផងដែរ។ ចំណែកឯម្តាយរបស់ក្មេងម្នាក់នេះក៏មានសុខភាពល្អផងដែរ៕
Post a Comment