Header Ads

ព្រោះតែបារម្មណ៍ ទើបប្អូនប្រុស ឡុង លីគ័ង្គ ទៅពិនិត្យនៅមន្ទីរពេទ្យមួយនេះ ជាលទ្ធផលគ្រូពេទ្យបានប្រាប់ថា...

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ប្អូនប្រុស ឡុង លីគ័ង្គ ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia ហាក់កំពុងតែឡើងកូដយ៉ាងខ្លាំង ដោយសារគេតែងតែឃើញវត្តមានរបស់ប្អូនប្រុសឡើងច្រៀងតាមកម្មវិធីធំៗជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ហើយថ្មីៗនេះថែមទាំងច្រៀងតាមពិធីមង្គលការទៀតផង។


មួយវិញទៀតជាមួយទឹកមុខដ៏មានប្រជាប្រិយមួយនេះរបស់ លីគ័ង្គ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរឹតតែស្រឡាញ់ប្អូនម្នាក់នេះកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏មានការជូនពរជាច្រើនដើម្បីឲ្យប្អូនប្រុសម្នាក់នេះកាន់តែល្បីថែមទៀត ដោយពួកគាត់ទាំងនោះចង់ឃើញការលូតលាស់របស់ក្មេងម្នាក់នេះខ្លាំងណាស់។ 


ស្រាប់តែកាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញមន្ទីរពេទ្យមួយកន្លែងបានបង្ហោះរូបរបស់ប្អូន លីគ័ង្គ ទាំងទាំងសរសេរសារមួយថា៖ "ជូនពរអាយដល់ Long Lingkorng ឆាប់ជាសះស្បើយ​ ដើម្បីបងៗបានស្ដាប់សម្លេងដ៏ពិរោះរបស់ប្អូន"។ ដោយសារមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្មណ៍ថា តើ លីគ័ង្គ គាត់កើតអ្វី?


តែក្រោយមកគេក៏បានឃើញប្អូនប្រុសម្នាក់នេះបានបង្ហោះសាររបស់ខ្លួនមួយ ព្រមជាមួយរូបថតដែលបានថតរួមជាគ្នាជាមួយគ្រូពេទ្យក្នុងមន្ទីរពេទ្យមួយនេះ ដោយសរសេរថា៖ "ថ្ងៃនេះមកពិនិត្យបំពង់ក​ គ្រូពេទ្យថាអត់អីទេ💚"។ បន្ទាប់ពីឃើញសារចុងក្រោយនេះហើយ ក៏បានធ្វើឲ្យអ្នកគាំទ្រប្អូនជាច្រើនបានធូរចិត្តឡើងវិញ ដោយក្នុងនោះក៏មានការជូនពរផ្សេងៗ កុំឲ្យប្អូនម្នាក់នេះកើតជំងឺអ្វីឲ្យសោះផងដែរ៕






























No comments