រន្ធត់ណាស់លោកអើយ!!! ប្រធានក្រុម MSC ដ៏ល្អ បានបាត់បង់ជីវិតហើយ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ជាមួយសារដ៏ក្តុកក្តួលពីមិត្តភក្តិ
កំពង់ស្ពឺ៖ គេឃើញមានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលា ម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃ៤ ខែមីនា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចផ្លូវ៤៤ ភូមិត្រពាំងស្ទុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងម៉ាក BMW បានបុកគ្នាជាមួយម៉ូតូសង់សេ១២៥ បណ្តាលឲ្យប្រធានក្រុម MSC ម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក BMW ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1CV-9602 បើកបរដោយឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធានក្រុម MSC ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានជិះម៉ូតូតែម្នាក់ឯង លុះដល់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បើកបរដោយស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូម៉ាក BMW ស្លាប់ភ្លាមៗនៅនឹងកន្លែង និងភាគីម៉ូតូសង់ រងរបួសធ្ងន់ត្រូវបានបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្នុងនោះផងដែរ គេក៏បានឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ M Sport Familyបានសម្តែងនូវក្តីអាណិតអាសូរជាខ្លាំងដោយបានសរសេរសារមួយថា៖ "សមាជិកក្រុម M SPORT ទាំងអស់ សូមសម្តែងនូវសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ក្រោយពេលបានទទួលដំណឹងយ៉ាងរន្ធត់ អំពីការបាត់បង់ជីវិត របស់បងប្រុស Sovann Keo ដែលជាប្រធានក្រុម #MSC កាលពីវេលាព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែមិនា ឆ្នាំ២០១៨ ដោយគ្រោះថ្នាក់ចរាចរណ៍ 😢😢😢😢😢😢
បងគឺជាមនុស្សចាស់ទុំដ៏គួរឲ្យគោរព ជាប្រធានក្រុមដ៏ល្អ ជាប្តី និងជាឪពុកដ៏មានព្រហ្មវិហារធម៍ បងតែងតែលះបងពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់សង្គមជាតិខ្មែរ ប៉ុន្តែពេលនេះបងបានចាកចេញពីពួកយើង ដោយគ្មានថ្ងៃត្រឡប់ 😢😢😢😢😢
ខ្ញុំសូមឧទ្ទិសដល់វិញ្ញាណខន្ធរបស់បងប្រុស បានសោយសុខនៅឋានសុគតភពកុំបីឃ្លៀងឃ្លាតឡើយ 😭😭😭😭😭😭😭😭😭😭😭"

Post a Comment