Header Ads

គ្រាន់តែលោក ប៉ែន ចំរ៉ុង បង្ហោះរូបកូនដ៏ស្រស់ស្អាតម្នាក់នេះ ធ្វើឲ្យមហាជនជាច្រើនមានការឆ្ងល់ជាខ្លាំង ដោយអ្នកខ្លះសួរថា...

មានមនុស្សជាច្រើនប្រហែលជាបានជ្រាបរួចមកហើយថា ឈ្មោះ ប៉ែន ចំរ៉ុង បានលែងលះគ្នាជាមួយភរិយាឈ្មោះ ភិន សុដាលីស ព្រោះតែការរស់នៅចុះសម្រុងគ្នា ដោយអ្នកនាង ភិន សុដាលីសមានកូនស្រីដែលគួរឲ្យស្រឡាញ់ម្នាក់ផងដែរ។ ហើយក៏គ្មាននរណាម្នាក់ដឹងថាពួកគេមានការនឹករលឹកគ្នារឺក៏អត់ផងដែរ។


ស្រាប់តែពេលថ្មីៗនេះ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ គេក៏បានឃើញក្នុងហ្វេសប៊ុករបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះរូបថតជាច្រើនសន្លឺក ដែលបានធ្វើឲ្យមហាជនទូទៅមានការសង្ស័យជាខ្លាំងថាលោកប្រហែលជាមានការនឹកនរណាម្នាក់ជាខ្លាំងហើយមើលទៅ បានជាលោកដាច់ចិត្តបង្ហោះសារមួយនេះ ដោយឡាយឡំជាមួយការបីក្មេងដ៏ស្រស់ស្អាតម្នាក់ផងដែរ ក្នុងនោះលោកបានសរសេរថា​៖ "មានតែច្រៀងទេទើបអាចបំភ្លេចការនឹកនេះបានខ្លះ"។


បន្ទាប់ពីឃើញសារមួយនេះហើយ បានធ្វើឲ្យមិត្តភក្តិរបស់លោកក្នុងហ្វេសប៊ុកមានការចោទសួរជាច្រើន ដោយអ្នកខ្លះថា "តើកូននេះជាកូនរបស់បងមែន?" ចំណែកឯអ្នកខ្លះទៀតក៏បានសួរថា "តើកូននេះជាកូនរបស់អ្នកណាបង?"។ ចម្លើយចុងក្រោយយ៉ាងខ្លី ទៅកាន់មិត្តភក្តិទាំងអស់ គឺលោកឆ្លើយថា "ជាកូនរបស់មេ"៕



























No comments