Header Ads

កក្រើកទៀតបាត់ បន្ទាប់ពីឃើញលោក កៅ សីហា អ្នកដឹកនាំបទចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បង្ហោះវីដេអូរបស់លោក ប៊ុត សីហា (មានវីដេអូ)

កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨ គេឃើញលោក កៅ សីហា ដែលជាអ្នកដឹកនាំបទចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដ៏ល្បីល្បាញមួយរូប លោកបានបង្ហោះវីដេអូចម្រៀងរបស់លោក ប៊ុត សីហា បើទោះបីលោកដឹងថា លោក ប៊ុត សីហា ឈប់បម្រើការងារនៅក្នុងផលិតកម្មរស្មីហង្សមាសហើយក៏ដោយនោះ។ រឿងមួយនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ។ នៅពេលនេះក៏មិនទាន់មាននរណាម្នាក់ដឹងពីមូលហេតុអ្វីដែលលោក កៅ សីហា លើកយកបទចម្រៀងមួយនេះ មកបង្ហោះឡើងវិញឡើយ ដោយបទនេះមានចំណងជើងថា "ខ្ញុំម៉ាអែម" ដែលបកស្រាយដោយលោក ប៊ុត សីហា។


គួររំលឹកឡើងវិញផងដែរថា កាលពីពេលថ្មីៗនេះមានដំណឹងមួយថា បានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ នៅពេលដែលរូបគេ កំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ហើយធ្វើដំណើរដល់មុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវបាននគរបាលឃាត់ខ្លួនតែម្តង។ តែលោក ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀននោះប៉ុណ្ណោះ ហើយក៏ត្រូវបានគេចាត់ចែងឲ្យកម្លាំងជំនាញទាក់ទង ទៅអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។


ក្នុងនោះផងដែរ ស្ថានទូត​អា​មេ​រិ​កក៏បាន​សម្រេច​លុ​ប​ទិដ្ឋាការ​របស់​លោក​ដែល​បាន​ស្នើ​សុំ​ទៅ​សម្តែង​នៅ​ប្រទេស​មួយ​នេះ​ថែមទៀត។ មូលហេតុ​ដែល​ស្ថានទូត​អា​មេ​រិ​ក​សម្រេច​លុប​ចោល​នេះ​គឺ​ដោយសារ​តែ​ព័ត៌មាន​ចុះ​ផ្សាយ​ចំពោះ​រូប​លោក​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​គ្រឿងញៀន ទាំងលោក សីហា ថាវាមិនមែនជាការពិតទេ។


រឿងរ៉ាវអាក្រក់ផ្ទួនៗដែលបានកើតលើរូបលោក ប៊ុត សីហា ក៏មិនទាន់អស់ទេ ដោយវាបានកើតឡើងជាបន្តបន្ទាប់ ស្ទើរតែមិនអាចទប់អារម្មណ៍បានចំពោះលោក ដោយពេលនេះម្តាយក្មេករបស់លោកក៏កំពុងតែមានជំងឺធ្ងន់ធ្ងរថែមទៀតផង ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះផងដែរលោក សីហា ក៏បានបញ្ជាក់ថែមទៀតដែរថា នៅពេលនេះក៏មិនទាន់មានម្ចាស់កម្មវិធីណា ហៅលោកទៅច្រៀងឡើយ ដោយលោកកំពុងតែប្រឈមមុខជាខ្លាំងក្នុងការផ្គត់ផ្គង់ដ៏ធំមួយក្នុងគ្រួសារផងដែរ។ ជាចុងក្រោយលោក សីហា ក៏សុំសប្បុរសជនទាំងឡាយមេត្តាជួយគ្រួសាររបស់លោកផង ជាពិសេសម្តាយក្មេករបស់លោកតែម្តង ដែលលោកនៅពេលនេះកំពុងតែមានការខ្វះខាតជាខ្លាំង៕
































No comments