ក្តៅៗ!!! នៅមុននេះបន្តិចមិនដឹងជាមានរឿងអ្វីទេ បានជាលោកតា វុិចទ័រ សរសេរសារបង្ហោះជូនកូនៗរបស់គាត់បែបនេះ
មានប្រិយមិត្តជាច្រើនប្រហែលជាបានជ្រាបច្បាស់រួចទៅហើយថា លោក សុវណ្ណ រិទ្ធី ហៅ លោកតា វ៉ិចទ័រ គឺជាផលិតករ កម្មវិធីកម្សាន្ត របស់ស្ថានីយ ទូរទស្សន៍ ស៊ីធីអ៊ិន ដ៏ល្បីល្បាញមួយរូបនោះ ហើយក៏បានដឹកដៃកូនស្រីចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងជោគជ័យរួចទៅហើយគឺ កញ្ញា វ៉ាន់ នីឡា ដែលបច្ចុប្បន្ននាងក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនពីមហាជន ។ ដោយឡែកបើងាកទៅមើលកូនប្រុសពៅរបស់អ្នកចាត់ការខាងលើ ដែលមានឈ្មោះថា វ៉ាន់ គាវីន វិញ ហាក់មិនមានចំណង់ចំណូលចិត្តដើរតាមគន្លងឪពុក និង បងស្រីប្រឡូកក្នុងវិស័យសិល្បៈទាល់តែសោះ ទោះបីជាគេ មានរូបរាងខ្ពស់ មុខមាត់ស្រស់សង្ហាស្រាប់ក៏ដោយ ។
តែទោះជាយ៉ាងណាក្តី លោកតែងតែណែនាំកូនទាំងពីររបស់ខ្លួនឲ្យដើរតាមទង្វើរល្អជារើយៗផងដែរ។ ជាក់ស្តែងនៅមុននេះបន្តិចលោកក៏បានបង្ហោះសារមួយទៀតហើយ ជូនចំពោះកូនៗរបស់គាត់ ដោយក្នុងនោះ លោកបានបញ្ជាក់ផងដែរថា៖ "ផ្តល់ត្រឹមភាពញញឹមក៏បានដែរកូន! ទោះយើងមិនផ្តល់អ្វីជាដុំកំភួនអោយអ្នកដែល នៅជុំវិញខ្លួនយើងក៏ដោយ។ ឧ. ប្រសិនបើសន្តិសុខម្នាក់ជួយសារេឡានអោយកូន ពេលកូនចុះពីលើឡាន កូនផ្តល់ត្រឹមភាពញញឹម ដល់គាត់ក៏គាត់សប្បាយចិត្តដែរ។"៕

































Post a Comment