លិង្គបុរាណចំនួន៣ ត្រូវបានជនមិនស្គាល់មុខ បានដាប់លួចយកទៅបាត់ហើយ នៅលើភ្នំគូលែន
សៀមរាប៖ ចម្លាក់លិង្គបុរាណចំនួន៣ ត្រូវបានជនមិនស្គាល់មុខ បានដាប់លួចយកទៅបាត់ និងលិង្គចំនួន៣ទៀត ត្រូវបានលួចដាប់ជិតដាច់ចេញពីទម្រ។ ចម្លាក់លិង្គដ៏សក្កិសិទ្ធិនេះ ត្រូវបានជនល្មើស លួចដាប់នៅចំណុចបាតស្ទឹងលិង្គមួយពាន់ លើខ្នងភ្នំគូលែន ស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ក្រោយពីទទួលបានរបាយការណ៍ខាងលើនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ស្នងការខេត្តសៀមរាប បានបញ្ជាទៅការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល ចុះទៅស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានករណីជនខិលខូចលួចវាយបំផ្លាញ ចម្លាក់លិង្គមួយពាន់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ដែលស្ថិតនៅស្ទឹងលិង្គមួយពាន់ ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
កម្លាំងសមត្ថកិច្ច បានឲ្យដឹងទៀតថា ពេលត្រួតពិនិត្យ ឃើញថា មានការវាយបំផ្លាញរូបចម្លាក់លិង្គ អស់ចំនួន៦លិង្គ ដោយខូចខាតលិង្គទាំងស្រុង ចំនួន៣លិង្គ និងខូចខាតមធ្យម ចំនួន៣លិង្គ។ ជុំវិញកន្លែងកើតហេតុ ពុំមានអ្វីបន្សល់ទុក គួរឱ្យកត់សម្គាល់ទេ។ នេះគឺជាករណីថ្មីមួយ ដែលកើតឡើង នៅក្នុងតំបន់ទឹក ភ្នំគូលែន ដែលជាស្ទឹងមានទឹកដ៏ពិសិដ្ឋ ហើយល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក បានទទួលស្គាល់ជាទូទៅ។ ករណីនេះដែរ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្តទៀត៕
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ផ្ញើជូនស្នងការនគរបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ បុគ្គលិកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ប្រចាំនៅលើខ្នងភ្នំគូលែន បានប្រទះឃើញស្លាកស្នាមដែលជនល្មើស បានលួចដាប់ចម្លាក់លិង្គព្រះឥសូរ ធ្វើអំពីថ្មភក់ចំនួន៦ ស្ថិតនៅបាតស្ទឹងលិង្គ ១០០០ លើភ្នំគូលែន។
របាយការណ៍របស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា លិង្គព្រះឥសូរ ធ្វើអំពីថ្មភក់ចំនួន៦ គឺមាន៣ ត្រូវបានជនល្មើស ដាប់យកទៅបាត់ និង ៣ទៀត ដាប់ជិតដាច់ពីទម្រ។ ហេតុនេះ អាជ្ញាធរជាតិអប្សរា បានស្នើឲ្យស្នងការនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ វែកមុខជនដៃដល់ យកមកផ្តន្ទាទោស ទៅតាមច្បាប់។

Post a Comment