Header Ads

ការពិតជនសង្ស័យម្នាក់ដែលឆក់ទូរស័ព្ទ ភ្លាត់ស្នៀតដួលបាក់ជើងនោះ មានប្រវត្តិដូចនេះសោះ (មានវីដេអូ)

តាមពិតជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីបុរសម្នាក់ដែលជិះក្នុងម៉ូតូឡាំប្រឺតា តែមិនបានសម្រេច ត្រូវជនរងគ្រោះ កន្ត្រាក់មកវិញ បណ្តាលឲ្យដួល បាក់ជើងទាំងសងខាងនោះ តាមពិតជាអតីតជាសង្ឃធ្លាប់បួសរៀន ហើយជនសង្ស័យឈ្មោះ ស៊ុន ហេង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ កោះកុង។


ហើយបើតាមគ្រួសារជនសង្ស័យបានបន្ថែមថា ជនសង្ស័យ កាលពីមុនធ្លាប់បានបួសរៀនសូត្រខាងធម៌វិន័យ នៃព្រះពុទ្ធសាសនា ដោយបានចេះដឹងជ្រៅជ្រះ ប៉ុន្តែក្រោយមកបានលាចាកសិក្ខាបទ (សឹក) បែរជាមកសេពគប់ ជាមួយមិត្តមិនល្អ ក៍បណ្ដោយធ្លាក់ ខ្លួនទៅជាចោរឆក់បែបនេះតែម្តងទៅ។


គួររំលឹកឡើងវិញផងដែរថា នៅវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មានរឿងដ៏រន្ធត់មួយបានកើតឡើងនៅ ទល់មុខទីស្តីការគណៈរដ្ធមន្រ្តី តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាពខណ្ឌ ៧មករា រាជធានីភ្នំពេញ មានជនសង្ស័យពីរនាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ តែសំណាងមិនល្អក៏ភ្លាត់ស្នៀត បណ្តាលឲ្យដួលម៉ូតូ ដោយជនសង្ស័យម្នាក់បានបាក់ជើង និងម្នាក់ទៀតរត់រួចខ្លួន។


តាមប្រភពពត៌មានពីអ្នកបើកម៉ូតូកង់បីបានឱ្យដឹងថា គាត់បានឌុបជនរងគ្រោះស្រីប្រុសពីរនាក់ ធ្វើដំណើរពីស្តុបភ្នំពេញថ្មីសំដៅទៅផ្សាររាត្រី លុះមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI LETS ពណ៌ស ស្លាកលេខភ្នំពេញ 1GJ-1729 បានធ្វើសកម្មភាពឆក់ទូរ សព័្ទ iPhone 6 ពីជនរងគ្រោះដែលកំពុងកាន់នៅនឹងដៃតែត្រូវបុរសម្ចាស់ទូរសព្ទ័ទាញ ប្រតាយប្រតប់ពីដៃជនសង្ស័យ ក៏បណ្ដាលឲ្យម៉ូតូកង់បី ក្រឡាប់ រីឯម៉ូតូជនសង្ស័យក៏ដួល បណ្ដាល ឲ្យជនសង្ស័យម្នាក់រងរបួសធ្ងន់បាក់ជើងអាច២ ទៅ៣កំណាត់ និងម្នាក់ទៀតរត់រួច។


ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបកសាងសុំរឿងនៅពេលក្រោយ ចំណែកជនរងគ្រោះសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ ដើម្បីអោយសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់៕
















No comments